Thursday, September 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ពលរដ្ឋ​គ្រប់​និន្នាការ គណបក្សនយោបាយ ប្រមូលផ្តុំ​បញ្ញាញាណ និង​ឆន្ទៈ ចូលរួម​កសាង​ជាតិ​កម្ពុជា​

​ខេត្ត​ត្បូងឃ្មុំ​៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ជំរុញ​ពលរដ្ឋ​គ្រប់​និន្នាការ​គណបក្ស​​នយោបាយ​ប្រមូលផ្តុំ​បញ្ញាញាណ និង​ឆន្ទៈ​ចូលរួម​កសាង​ជាតិ​កម្ពុជា ជា​ប្រទេស​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

​លោក រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​បន្ថែមថា ប្រទេស​មាន​គណបក្ស នយោបាយ​ច្រើន ហើយ​ប្រជាពលរដ្ឋ​មាន​និន្នាការ គាំទ្រ​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា តែ​ការសំខាន់​បើ ទោះបីជា​បងប្អូន ស្ថិត​ក្នុង​គណបក្ស​នយោបាយ​ណា​ក៏ដោយ​ចុះ រឿង​សំខាន់ គឺ​ក្នុងនាម​ជា​ខ្មែរ​យើង​ត្រូវតែ ប្រមូលផ្តុំ​បញ្ញាញាណ និង​ឆន្ទៈ​ចូលរួម​កសាង​ជាតិ​។​

​នេះ​ជា​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូ​ត ក្នុង​ពិធី​ជួបជុំ​មួយនា​ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ​។ លោក​រដ្ឋមន្ត្រី វង សូ​ត បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​មាន​គណបក្សនយោបាយ​ចំនួន ២០ ចូលរួម​ប្រកួតប្រជែង តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​។ ដូច្នេះ​នៅ​ថ្ងៃ​បោះឆ្នោត​នោះ បងប្អូន​ដែល​ជា​ម្ចាស់ឆ្នោត​អាច​ធ្វើ​ការជ្រើសរើស ពោល​គឺ​គូស​ឲ្យ​គណបក្សនយោបាយ​ណាមួយ ដែល​បងប្អូន​ពេញចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ គ្មាន​ការគំរាមកំហែង និង​គ្មាន​នរណា​ម្នាក់​ដឹងថា បងប្អូន​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទេ ព្រោះ​ការបោះឆ្នោត​ធ្វើឡើង​ដោយ​សំងាត់ នៅក្នុង​បន្ទប់សម្ងាត់​។​

ក្នុង​ឱកាស​នេះ​លោក វង សូ​ត បាន​ថ្លែង​នូវ​ការកត់សម្គាល់ ចំពោះ​រដ្ឋបាល​ឃុំ​វាល​ម្លូរ ក្រោម​ការ ជួយ​ជ្រោមជ្រែង​របស់​ក្រុមការងារ ចុះជួយ​មូលដ្ឋាន ដែល​បាន​ខិតខំ​ក្នុង​ការបម្រើ​សេវា ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ជា​ពិសេស​សេវា​សាធារណៈ ដែល​ជា​កិច្ចការ​ដ៏​មាន​សារសំខាន់ ដែល​អាជ្ញាធរ​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ជាមួយគ្នានេះ​លោក ក៏បាន​លើកឡើង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ក្នុង​ការអភិវឌ្ឍ​ជាតិ ការផ្តល់​អ្វីៗ​សព្វបែបយ៉ាង ទៅឲ្យ​ប្រជាពលរដ្ឋ​។ ដូច្នេះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​ជា​សេនាធិការ របស់​រាជរដ្ឋាភិបាល ត្រូវ​យល់​អំពី​រឿងនេះ ហើយ​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ប្រទេសជាតិ និង​ដើម្បី​ប្រជាជន ជា​ពិសេស​ជំរុញ​ការអភិវឌ្ឍ​ជាតិ ឲ្យ​ឈាន​ឡើង​ខ្ពស់​បន្ថែមទៀត ខណៈ​ដែល បច្ចុប្បន្ន​នេះ​កំណើន​សេដ្ឋកិច្ចជាតិ កំពុង​មាន​អត្រា​ល្អប្រសើរ​ក្នុង​រង្វង់ ៧​ភាគរយ ហើយ​ថា​អ្វីៗ​ទាំងអស់​នឹង​កាន់ តែ​ប្រសើរឡើង​បន្ថែមទៀត ប្រសិនបើ​ប្រទេស​ជាតិ​យើង រក្សាបាន​នូវ​សុខសន្តិភាព នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង ប្រទេស​ដូច​សព្វថ្ងៃនេះ​។​

លោក​រដ្ឋមន្ត្រី វង សូ​ត បាន​គូសបញ្ជាក់ថា សន្តិភាព​មានតម្លៃ​ធំ​ជាង​អ្វីៗ​ទាំងអស់ ដែល​យើង ត្រូវតែ​រួបរួម​គ្នា​ថែរក្សា​វា ឲ្យបាន​ជា​និច្ច​និរន្ត​រ ព្រោះ​ខ្មែរ​បាន​ភ្លក្ស​ហើយ នូវ​រសជាតិ​សង្គ្រាម​កាល​ពី​អតីត កាល ទម្រាំ​យើង​រក​បាន​សន្តិភាព​ម​ក​វិញ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ទើបតែ​អាច​បញ្ចប់​សង្គ្រាម បាន​កាលពី​ឆ្នាំ​១៩៩៨៕ ដោយ​៖​កូឡាប​

 

×