Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ត្រូវ​ថ្កោលទោស​យ៉ាងណាក្ដី ក៏​ពិធីបុណ្យ​សាច់​ឆ្កែ​នៅ​ចិន​មាន​មនុស្ស​ចូលរួម​ពពាក់ពពូន​ដដែល​

តាម The Sun ពិធីបុណ្យ​សាច់​ឆ្កែ​នៅ​ទីក្រុង​យូ​អាន ប្រទេស​ចិន ក្រុមមនុស្ស​វ័យក្មេង​យ៉ាងច្រើន​កុះករ​បាននាំគ្នា​ទៅ​ចូលរួម ទោះបី​ជាមុន​នោះ​វា​បាន​រង​ការរិះគន់​និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ក៏ដោយ​។ តាំងពី​ឆ្នាំ​២០០៩​មក ក្នុង​មួយឆ្នាំៗ​នៅក្នុង​ទីក្រុង​នេះ​មាន​ឆ្កែ​ប្រមាណ​១​ម៉ឺន​ក្បាល​ដែល​មួយ​ភាគ​ធំ​គឺជា​ឆ្កែ​អនាថា ជា​ឆ្កែ​ត្រូវបាន​គេ​លួច​យកមក​លក់ ហើយ​ពុំ​សូវ​មាន​ឆ្កែ​ចិញ្ចឹម​ត្រូវបាន​យកមក​ធ្វើ​សាច់​ឡើយ​។​

​អ្ម​ក​អភិរក្ស​សត្វ​បាន​ថ្កោលទោស​ពិធីបុណ្យ​នេះ ក៏ដូចជា​បង្ក​សម្ពាធ​ដើម្បីឱ្យ​ពូកគេ​បោះបង់ចោល​ពិធីបុណ្យ​នេះ ព្រោះថា​វា​ជា​ទង្វើ​ព្រៃផ្សៃ ហើយ​ការធ្វើ​អាហារ​ពី​សាច់សត្វ​ទាំងនេះ​ពុំមាន​អនាម័យ អាច​បង្ក​ជា​ជំងឺ​បណ្ដាល​ឱ្យស្លាប់​បាន​។​

​យ៉ាងនេះ​ក្ដី ប្រជាជន​នៅ​ទីក្រុង​យូ​អាន​វិញ​បាន​លើកឡើងថា នេះ​គឺជា​ទំនៀមទម្លាប់​របស់​ពួកខ្លួន ទោះបី​មិនដឹងថា​ទំនៀម​ទម​ម្លា​ប់​បែបនេះ​វា​ត្រូវ​ឬ​ខុស​ទេ​។

​រូបភាព​ដែលមាន​ឈាម​ប្រឡាក់​ប្រឡូក​ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម វា​គឺជា​រឿង​ធម្មតា ព្រោះថា​ធ្វើ​សាច់សត្វ​ចៀស​ណា​មិនមាន​ឈាម​? ហេតុនេះ​ពួក​ខ្ញុំ​សំណូមពរ​ឱ្យមាន​ការវាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​។​

​ខាងក្រោម​ជា​រូបភាព​នៃ​ពិធីបុណ្យ​សាច​ឆ្កែ​នៅ​ទីក្រុង​យូ​អាន ផ្សាយ​ចេញ​ដោយ​Reuters:


×