Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកគយ បញ្ជាក់ច្បាស់ថា រឿងរថយន្តគ្មានពន្ធដែលកំពុងប្រើប្រាស់ លែងអនុគ្រោះឱ្យចូលទៅបង់ពន្ធទៀតហើយ គឺបង្ក្រាប

spot_img

ភ្នំពេញ ៖ បញ្ហារថយន្តគ្មានពន្ធចប់ហើយ លែងអនុគ្រោះទៀតហើយ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា គយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃ ចូលខ្លួនទៅបង់ពន្ធទៀតនោះទេ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានកន្លងផុតទៅ។

ការបញ្ជាក់ភាពម៉ឺងម៉ាត់បែបនេះរបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ។

ដូច្នេះ បញ្ហារថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះតទៅ ត្រូវបាន លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា គឺយើងអត់មានគោលការណ៍ទេ អត់មានគោលការណ៍អនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធដែលកំពុងតែបើកប្រើប្រាស់ ចូលទៅបង់ពន្ធទេ។

បើនិយាយពីគោលការណ៍ ឬកិច្ចការរបស់គយ គឺធ្វើការនៅច្រកព្រំដែន ចំពោះទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ បាននឹកឃើញថា ទៅបង់ពន្ធនោះទេ គឺអត់ធ្វើអ៊ីចឹទេ, ដូច្នេះសម្រាប់ម្ចាស់រថយន្តទាំងស្ដាំ-ទាំងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក អត់មានជម្រើសទេ ពីព្រោះឱកាសបានផ្តល់ជូនរួចអស់ហើយ។

រឿងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនអាចបើកចំហដោយអត់ឱសានវាទបានទេ ពីព្រោះបើសិនជាបើកចំហអត់ឱសានវាទ មានន័យថា ពិបាកទប់ស្កាត់ពាក់ព័ន្ធនឹងការនាំចូលរថយន្តខុសច្បាប់មកកម្ពុជាតែម្ដង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×