Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតមកទល់ពេលនេះ ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានជាង ៥០ភាគរយ

spot_img

ភ្នំពេញ៖ បើយោងតាមអ្នកគ្រប់គ្រងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬហៅថា ព្រលានយន្តហោះអន្តរជាតិតេជោ គិតមកទល់ពេលនេះ ការងារសាងសង់សម្រេចបានជាង ៥០ភាគរយហើយ។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី១ ហើយក្នុងដំណាក់កាលទីពីរ នៅឆ្នាំ២០៣០ និងអ្នកដំណើរ ៣០លាននាក់ និងក្នុងដំណាក់កាលទី៣ និងមានអ្នកដំណើររហូតដល់ ៥០ លាននាក់ នៅឆ្នាំ២០៥០។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ព្រលានយន្តហោះថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា នៅពេលដែលព្រលានយន្តហោះនេះ ត្រូវបានដាក់ឱ្យដំណើរការ។

ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិកម្រិតថ្នាក់ខ្ពស់បំផុតរបស់ពិភពលោក បានចាប់ផ្តើមនៅឆ្នាំ២០១៩។ អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះអន្តរជាតិតេជោ ដែលទទួលខុសត្រូសាងសង់ដោយប្រទេសចិន រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។

គួរបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬហៅថា ព្រលានយន្តហោះអន្តរជាតិតេជោ វិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដែលមានទំហំទឹកប្រាក់ ១.៥ ពាន់លានដុល្លារ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau Group Co., Ltd. នៅលើផ្ទៃដី ២,៦០០ ហិកតា នៅភាគខាងត្បូងខេត្តកណ្តាល និងខេត្តតាកែវ៕​

spot_img
×