Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមបំណាច់ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ បានតភ្ជាប់ជើងហោះហើរឡើងវិញ

spot_img

ភ្នំពេញ៖ គិតត្រឹមបំណាច់ឆ្នាំ២០២២ មានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ បានតភ្ជាប់ជើងហោះហើរឡើងវិញ ស្មើនឹងជិត ៦០% នៃឆ្នាំ២០១៩ ដែលកំពុងហោះហើរចេញ-ចូល កម្ពុជា។

នៅឆ្នាំ២០១៩  មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤៤ ធ្លាប់បានធ្វើការហោះហើរ (មិនរាប់បញ្ចូលនូវក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរជាលក្ខណៈ Charter flights)។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានលើកឡើងថា ជាមួយនឹងការលប់ចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការកំណត់កូតាទៀតឡើយ)  អាកាសចរស៊ីវិល រំពឹងទុកថា ជើងហោះហើររវាងចិន និងកម្ពុជា នឹងមានការកើនឡើង បន្ទាប់ពីចូលឆ្នាំចិនរួច។

ឯកឧត្តម បានបន្តថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេស ពីថ្ងៃទី៨ មករា ឆ្នាំ២០២២ ក្រុមហ៊ុនទេស​ចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែមិនទាន់ប្រាកដប្រជានោះទេ ដោយសារពួកគេមិន​ទាន់ស្នើសុំការអនុញ្ញាតិចុះចតជាក់លាក់នៅឡើយ។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានបន្តទៀតថា កម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយទទួលធុរជន និងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា។

បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៦ កំពុងហោះហើរចេញ-ចូលកម្ពុជា។ ឆ្នាំ២០២៣ អាកាសចរស៊ីវិល រំពឹងថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ (៤,៦០០,០០០) និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូតដល់ជិត ៣ សែនជើង (២៨,៩០០)។

គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ រយៈពេល ១២ខែ (ខែមករាដល់ខែធ្នូ) កម្ពុជា ទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ កើនឡើងជិត ៩០០ % បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ឆ្នាំ២០២១, បើប្រៀបធៀប រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺអ្នកដំណើរមានចំនួនប្រមាណតែ២៥% ប៉ុណ្ណោះ នៃឆ្នាំ២០១៩។

ដោយឡែកចំនួនជើងហោះហើរមានចំនួនជិត ៣ សែនជើង កើនឡើងជាង ២៦០% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា (មករា-ធ្នូ) នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺចំនួនជើងហោះហើរ មានចំនួនប្រមាណតែ ២៨% ប៉ុណ្ណោះនៃឆ្នាំ២០១៩៕

spot_img
×