Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខជន​ប្រឡង​បវរកញ្ញា​ពិភពលោក​តំណាង ៦៥ ប្រទេស​បានមក​ទស្សន​កិច្ច​នៅ​ប្រាសាទសំបូរព្រៃគុក

spot_img

កំពង់ធំ​៖ បេក្ខជន​ប្រឡង​បវរកញ្ញា​ពិភពលោក​តំណាង ៦៥ ប្រទេស (Miss Global 2017) នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានមក​ទស្សនកិច្ច​នៅ​ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​នេះ ក្នុងនោះ​ក៏មាន​តំណាង​ប្រទេស​កម្ពុជា​ផងដែរ ក្នុង​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​តំបន់​រមនីយដ្ឋាន​នេះ ឲ្យ​កាន់​តែមាន​ភាព​ល្បី​ល្បាយ ទូទាំង​សកលលោក​។​

​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា ការ​បេក្ខជន​ប្រឡង​បវរកញ្ញា​ពិភពលោក​តំណាង ៦៥ ប្រទេស (Miss Global 2017) មក​ប្រទេស​កម្ពុជា​នាពេលនេះ ជា​មោទនភាព​ជាតិ​យើង ដែល​បានមកពី​កត្តា​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។

​សូមបញ្ជាក់ថា​៖ តំបន់​ប្រាសាទសំបូរព្រៃគុក មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ដែលមាន​ចម្ងាយ​ប្រមាណ​២៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ តាមផ្លូវ​ជាតិ​លេខ​៦៤ បត់​ស្តាំ​តាមផ្លូវ​កូន​ត្នោត​។ ប្រាសាទ​នេះ ជា​រាជធានី​ចាស់​បុរាណ​ឈ្មោះថា ឥសាន​បុ​រៈ ដែល​កាលពី​សម័យ​នោះ ជា​មជ្ឈមណ្ឌល​នៃ​សាសនា ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ​និយម​។​

​ក្រុម​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋតាន់ ថ្មបាយក្រៀម និង​ថ្មភក់ ដែល​លំអ​រលើ​ជញ្ជាំង​ប្រាសាទ ហើយ​ត្រូវបាន​កសាងឡើង​នៅ​រជ្ជកាល​ព្រះបាទ ឥសាន​វរ្ម័នទី​១ ក្នុង​សតវត្ស​ទី​៧​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា នៅ​ទីនោះ​មាន​ប្រាសាទ​ប្រមាណ ២៩៣​ប្រាសាទ ដែល​ចែកចេញជា​៤​ក្រុម​ធំៗ​។ តំបន់​ប្រាសាទ​ក្នុង​រាជធានី​មាន​បណ្ដោយ​៦​គីឡូម៉ែត្រ ទទឹង​៤​គីឡូម៉ែត្រ និង​តំបន់​ជុំវិញ​ទៀត ពោល​មាន​វិសាលភាព ធំធេង​ណាស់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×