ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យបើកទ្វារពាណិជ្ជកម្មរវាងកម្ពុជា និងម៉ាល់ឌីវ

ម៉ាល់ឌីវ ៖ ក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីម៉ាល់ឌីវ នារសៀលថ្ងៃ១៦ ខែមករា ឆ្នាំ២០២៣, សម្តេចតេជោ បានបង្ហាញបំណងក្នុងការជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាល់ឌីវ តាមរយៈការនាំចេញនាំចូលនូវទំនិញដែលមានសក្តានុពលខ្ពស់មួយចំនួនរវាង គ្នា និងគ្នា។

សន្និសីទសារព័ត៌មាននេះធ្វើឡើងក្នុងពេលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នៅក្នុងប្រទេសដែនកោះម៉ាល់ឌីវ ហើយនៅពេលនិយាយដល់ការជំរុញឱ្យបើកទ្វារពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងម៉ាល់ឌីវនោះ សម្ដេចតេជោ ហ៊ុន សែន មានសុទិដ្ឋិនិយមថា យើងសង្ឃឹមថា អង្កររបស់កម្ពុជាដ៏ល្បីល្បាញ ជាប់លេខ១ រយៈពេលពេល ៥ដងនោះ គឺមានលទ្ធភាពខ្ពស់ ក្នុងការនាំចេញទៅកាន់ប្រទេសម៉ាល់ឌីវ សម្រាប់បម្រើឲ្យប្រជាជនម៉ាល់ឌីវផង និងសម្រាប់ភ្ញៀវទេសចរ មកកម្សាន្តនៅម៉ាល់ឌីវផង។

ក្រៅពីអង្ករប្រណីត កម្ពុជានៅមានកសិផលជាច្រើន ដូចជាស្វាយចន្ទី ចេក ស្វាយ និងសម្លៀកបំពាក់ ដែលអាចឱ្យកម្ពុជានាំចូលមកម៉ាល់ឌីវ បាន។ ចំណែកផលិតផលដែលម៉ាល់ឌីវ មានលទ្ធផលខ្ពស់ក្នុងការនាំចេញទៅកាន់កម្ពុជាវិញ មានត្រីខកំប៉ុងដែលផលិតនៅម៉ាល់ឌីវ និងផលិតផលត្រីមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម