Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីកូរ៉េខាងត្បូង បោះជំហានទៅកាន់ប្រទេសអារ៉ាប់ ស្វែងរកការលក់អាវុធរបស់ខ្លួន

spot_img

កូរ៉េខាងត្បូង ៖ ស្របពេលមានស្ថានភាពនយោបាយកាន់តែតានតឹងខ្លាំងឡើងជាមួយនឹងអ៊ីរ៉ង់ ដែលជាប្រទេសជិតខាងនោះមក ប្រទេសអារ៉ាប់អេមីរ៉ាត (United Arab Emirates) កំពុងតែបង្កើននូវការទិញគ្រឿងសឹកចម្បាំងទំនើបៗ និងប្រព័ន្ធការពារដែនអាកាសមកពីបណ្ដាប្រទេសបស្ចិមលោក និងសម្ព័ន្ធមិត្ត សម្រាប់ការពារទឹកដីរបស់ខ្លួន ស្របពេលមេដឹកនាំកូរ៉េខាងត្បូង ក៏បានជំហានទៅជាន់ទឹកដីនៃប្រទេសសម្បូរប្រេងមួយនេះ ដើម្បីស្វែងរកការលក់គ្រឿងយុទ្ធភណ្ឌរបស់ក្រុងសេអ៊ូលផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៦ ខែមករា ថា លោក យូន ស៊ុកយូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីអាទិត្យ ត្រូវបានទទួលស្វាគមន៍ ពីកងកិត្តិយស នៅក្នុងដំណើរបំពេញទស្សនកិច្ច មកកាន់ប្រទេសអារ៉ាប់រួម (ឬ អារ៉ាប់អេមីរ៉ាត)។ មេដឹកនាំក្រុងសេអ៊ូល មានក្ដីសង្ឃឹម អំពីការពង្រីកនូវការលក់គ្រឿងសឹករបស់ខ្លួន នៅទីនេះ។

ដំណើរទស្សនកិច្ចរបស់លោក យូន ស៊ុកយូល (Yoon Suk Yeol) បានធ្វើឡើង ស្របពេលកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានតម្លៃរាប់ពាន់លានដុល្លារ និង ការដាក់ពង្រាយកងកម្លាំងពិសេស សម្រាប់ការពារប្រទេសអារ៉ាប់រួម ដែលជាការរៀបចំមួយ ធ្វើឲ្យការរិះគន់ នៅក្រោមរបបសេរីនិយមរបស់គាត់។ ប៉ុន្ដែឥឡូវសកម្មភាពបែបនេះ ហាក់ដូចជា មេដឹកនាំអភិរក្សនិយម ចង់កាត់បន្ថយនូវទំនាក់ទំនងយោធា រវាងប្រទេសទាំងពីរ បើទោះជាភាពតានតឹងជាមួយនឹងអ៊ីរ៉ង់ ដែលជាប្រទេសជិតខាងអ៊ីរ៉ង់ ក្រោយបានឃើញរួចមកហើយ ថា ក្រុងតេអេរ៉ង់ បានរឹបអូសនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង កាលពីអំឡុងឆ្នាំ២០២១។

លោក ជុន ប៉ាក់ (June Park) សមាជិកនៃវេទិកាយុទ្ធសាស្ត្រអន្តរជាតិ នៅ Schmidt Futures (ស្មីដ ហ៊្វូឆឺរ) បានបញ្ជាក់ ថា «ខ្ញុំគិត ថា ស្ថានភាពនៅមជ្ឈិមបូព៌ា កំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ខណៈនិយាយ អំពីភូមិសាស្ត្រនយោបាយ។ ដូច្នេះកូរ៉េខាងត្បូង ចង់ធ្វើឱ្យប្រាកដ ថា ភាពជាដៃគូយុទ្ធសាស្ត្រមួយចំនួន និង សមាសធាតុ … ជាមួយនឹងប្រទេសអារ៉ាប់រួម (UAE) នៅតែរឹងមាំ»។

ក្រោយពេលពិធីទទួលស្វាគមន៍លោកប្រធានាធិបតីកូរ៉េខាងត្បូង នោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានដកស្រង់សម្ដីរបស់លោក សេក ម៉ូហាមមេត ប៊ិន រ៉ាស៊ីដ អាល់ ម៉ាកទូម (Sheikh Mohammed bin Rashid Al Maktoum) អនុប្រធានាធិបតី និង ជានាយករដ្ឋមន្រ្ដីអារ៉ាប់រួម (ឬអារ៉ាប់អេមីរ៉ាត់) បានអះអាង ថា អារ៉ាប់រួម (UAE) មានគម្រោងបោះទុនវិនិយោគនូវទំហំទឹកប្រាក់ ៣០ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាការឆ្លើយតបតាមសន្យា៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×