ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ខែមករានេះ បានថ្លែងសារថា ថ្ងៃនេះ ចៅស្រីច្បង ទទួលសញ្ញាបត្រថ្នាក់ បរិញ្ញាបត្រ ជាមួយការអបអរសាទរ ពីជីដូន
ជីតានិងក្រុមគ្រួសារ។ មិនទាន់ចប់ទេចៅ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ទាបបំផុត និងគោលដៅ គឺថ្នាក់បណ្ឌិត។

សម្តេចតេជោ បានមានប្រសាសន៍បន្តថា ការចង់បានរបស់ជីដូនជីតា គឺចៅទាំងអស់ ត្រូវតែមានបរិញ្ញាបត្រជាន់ខ្ពស់ទាបបំផុត និងថ្នាក់បណ្ឌិតជាគោលដៅខ្ពស់បំផុត។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា ” នេះជាការកំណត់គោលដៅនៃគ្រួសារដែលសាមីខ្លួនចៅម្នាក់ៗ និងឪពុកម្តាយពួកគេ ត្រូវខិតខំក្រោមការតម្រង់ទិសពីខ្ញុំផ្ទាល់ ដែលជាមេគ្រួសារ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី




