ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងត្រឡប់ទៅរកកម្រិតប្រសើរឡើងដូចនៅមុនជំងឺកូវីដ-១៩

ភ្នំពេញ៖ វិស័យទេសចរណ៍ ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២២ ភ្ញៀវទេសចរបរទេសមកកម្ពុជា បានកើនដល់ជាង ២ លាននាក់។ បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងឆ្នាំ២០២២ បានកើនឡើង ១,០៥៩ ភាគរយ ដល់ ២,២៨ លាននាក់។

កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២ លាននាក់នៅឆ្នាំ ២០២២ និងសង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងត្រឡប់ទៅកម្រិតមុនកូវីដ-១៩ ចំនួន ៧ លាននាក់នៅឆ្នាំ ២០២៦ ឬ ២០២៧។

គួរបញ្ជាក់ថា នៅមុនពេលមានការរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩ បង្កើតប្រាក់ចំណូលបានចំនួន ៤,៩២ ពាន់លានដុល្លារ។

ក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា ជើងហោះហើរចំនួន ១០៩៣៨ បានហោះហើរក្នុងប្រទេស កើនឡើងពីចំនួន ២,១៣៩ ជើង ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៨៧៤០ ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប ១៧៣៨ ជើង និង ៦៤០ ជើងផ្សេងទៀត តាមរយៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ៕

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>