គូប្រកួត
(19:00) England vs Panama
(22:00) Japan vs Senegal
(01:00) Poland vs Colombia
វិភាគ
England Vs Panama
អ្នកគាំទ្រEnglandច្រើនជួបរឿងបុកពោះក្នុងការគាំទ្រក្រុមជម្រើសជាតិខ្លួន ជាការពិតពេលពួកគេប្រកួតបើកឆាកក្នុងពូល។ វាហាក់ដូចជាគ្មានអ្វីដែលគួរឲ្យបារម្ភទេ នៅពេលខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្រុមEnglandនាំមុខ ។
ក្រុមEnglandហាក់ដូចជាមានបញ្ហាប្រព័ន្ធការពារ ហើយថា ចំណុចខ្សោយនេះនឹងបង្កបញ្ហាដល់ពួកគេនៅពេលបន្ទាប់ក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែពួកគេគួរតែអាចយកឈ្នះក្រុមPanama ដើម្បីបាន៦ពិន្ទុ។
ពួកគេនឹងមានឱកាសគ្រប់គ្រងបាល់បានច្រើន ហើយល្បឿនរបស់ពួកគេនឹងបង្កការឈឺក្បាលចំពោះក្រុមPanama ។ ទោះបីជាយ៉ាងណា វាគឺជារឿងល្អប្រសិនបើកីឡាករ Raheem Sterling និង (Marcus Rashford) ចាប់ផ្តើមការប្រកួតពីដំបូង។
ក្រុមPanamaអាចទប់ជាមួយក្រុមបែលហ្ស៊ិកបានពេញមួយតង់ដោយមិនរបូតគ្រាប់បាល់ទេ គ្រូបង្វឹករបស់ក្រុមPanamaសារភាពថា ក្រុមរបស់លោកមិនទាន់មានលទ្ធភាពពេញលេញដូចក្រុមនៅអឺរ៉ុបទេ។
ពួកគេឈ្នះត្រឹមមួយលើកប៉ុណ្ណោះក្នុងចំណោម៨ប្រកួតចុងក្រោយ ហើយសម្រាប់ក្រុមEnglandពិតជាមានសង្ឃឹមខ្លាំង។ ក្រុមអ្នកគាំទ្រEnglandអាចមានអារម្មណ៍ធូរបន្តិចនៅយប់នេះ។
ទស្សន: England 2-0 Panama
Japan Vs Senegal
សម្រាប់ក្រុមSenegal វាគឺជាការបង្ហាញមុខលើកទី២របស់ពួកគេនៅWorld Cup ខណៈពួកគេវិលត្រឡប់មកវិញជាលើកទី២ចាប់តាំងពីការបង្ហាញមុខលើកដំបូងនៅWorld Cupកាលពីឆ្នាំ២០០២ ។ ពួកគេគឺជាក្រុមអាហ្វ្រិកតែមួយគត់ដែលទទួលបានជ័យជម្នះនៅក្នុងការប្រកួតនេះ។
ចំណែកក្រុមJapan វិញបានបង្ហាញមុខនៅWorld Cupច្រើនលើកមកហើយ។ Japanធ្លាប់លេង១៨ប្រកួតនៅវើលខាប់និងឈ្នះ៥ប្រកួត ចំណែកក្រុមសេណេហ្គាល់ធ្លាប់លេង៦ប្រកួតនៅWorld Cup ហើយឈ្នះ៣ ចាញ់មួយនិងរកបាន៥គ្រាប់ក្នុង៦ប្រកួត។
ឈានជើងចូលរួមការប្រកួតនេះ ក្រុមJapanធ្លាប់ឈ្នះ២និងចាញ់៣ក្នុង៥ប្រកួតចុងក្រោយ ។ ប៉ុន្តែពួកគេអាចរកបានគ្រាប់បាល់ក្នុង៧ប្រកួតចំណោម១០ប្រកួតចុងក្រោយ។
ការប្រកួតនេះនឹងក្លាយជាជំនួបលើកដំបូងរវាងក្រុមទាំងពីរ ប៉ុន្តែJapanធ្លាប់ចាញ់ក្រុមហ្គាណា២-០ ក្នុងជំនួបកម្តៅសាច់ដុំនៅWorld Cupស្របពេលក្រុមSenegalយកឈ្នះក្រុមកូរ៉េខាងត្បូងទាំងក្នុងជំនួបមិត្តភាពមុនការប្រកួតWorld Cup៕
ទស្សន: Japan 1-1 Senegal
Poland Vs Colombia
ប្រព័ន្ធការពារទន់ជ្រាយក្រុមPoland បានផ្តល់ឱកាសឲ្យក្រុមSenegalរកបាន២គ្រាប់នៅតង់ទី១ ។ ប្រាកដណាស់ គ្រូបង្វឹកទាំងពីរត្រូវដោះស្រាយបញ្ហាទាំងនេះ ហើយគេនឹងមើលឃើញការកែប្រែចំណុចខ្លះ ។
ទោះបីជាយ៉ាងណា Polandនឹងមានអាទិភាពច្រើន ដោយសារបួនប្រកួតចុងក្រោយ ពួកគេអាចរកបានគ្រាប់បាល់ ប៉ុន្តែការបង្ហាញមុខពីរលើកចុងក្រោយនៅWorld Cupមិនដូចការរំពឹងទុកទេ។
ក្រុមPolandឈ្នះ៥ក្នុង១០ប្រកួតចុងក្រោយ ហើយរកបានគ្រាប់បាល់ក្នុង៧ប្រកួតចំណោម១០ប្រកួតចុងក្រោយ។ ក្នុង៥ប្រកួតចុងក្រោយ ក្រុមPolandអាចរកបានជ័យជម្នះ២លើក ចាញ់២លើកនិងស្មើ១លើក ដោយរកបាន១០គ្រាប់និងរបូត៧គ្រាប់។
១០ប្រកួតចុងក្រោយនៅWorld ក្រុមPolandរកបានជ័យជម្នះ៣លើកនិងចាញ់៧លើក។ ចំណែកក្រុមកូឡុំប៊ីវិញ លេងបីប្រកួតមិនដែលឈ្នះ និងស្មើ២ប្រកួតក្នុងការបង្ហាញមុខបីលើកចុងក្រោយ។ ក្នុង៥ប្រកួតកន្លងមក ពួកគេរកបាន៨គ្រាប់និងរបូត៤គ្រាប់។
ការប្រកួតនេះនឹងក្លាយជាជំនួបWorld Cup លើកដំបូងរវាងក្រុមទាំងពីរ ជាជំនួបលើកទី២ក្នុងប្រវត្តិសាស្ត្រ។ ជំនួបមិត្តភាពកាលឆ្នាំ២០០៦ Colombia ឈ្នះក្រុមPoland 2-1 ៕
ទស្សន: Poland 2-1 Colombia