Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មួយឆ្នាំពេញ២០២២ CDC បានអនុម័តគម្រោង វិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤៣គម្រោង កើនឡើង ៥គម្រោង

spot_img

ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅក្នុងរយៈពេលពេញមួយឆ្នាំ២០២២ ការអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មរបស់ CDC នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួនសរុប ៤៣គម្រោង បានកើនឡើងចំនួន ៥គម្រោង បើធៀបនឹងឆ្នាំ២០២១។

ដោយឡែកទុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានថយចុះនៅឆ្នាំ២០២២ ប៉ុន្ដែចំណូលពីការនាំចេញបានកើនឡើងជិត៥០%។ ទុនវិនិយោគសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស មួយឆ្នាំពេញ២០២២ មានជិត ៥៨៨លានដុល្លារ ខណៈនៅឆ្នាំ២០២១ ទុនវិនិយោគសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេស មានរហូតជាង ២ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានកត់ត្រាការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៦ នៅទូទាំងប្រទេស ដោយបានបង្ហាញថា នៅឆ្នាំ២០២២ មានក្នុងទំហំទឹកប្រាក់ជិត ៥ពាន់លានដុល្លារ មានកំណើនជិត ៥០% បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះទំហំទឹកប្រាក់នៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានប្រមាណ ៧០០លានដុល្លារ កើនជាង៩០% ធៀបនឹងឆ្នាំ២០២១។

ក្នុងរយៈពេលពេញមួយឆ្នាំ២០២២ CDC បានអនុម័តភាគច្រើនជាគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្ម នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសដែលមានរហូត ១៤៣គម្រោង ជាមួយទុនវិនិយោគសរុប ជាង ៣ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារជាង ១២ម៉ឺនកន្លែង សម្រាប់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា គម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តភាគច្រើន ជាគម្រោង វិនិយោគ ស្ថិតក្នុងវិស័យឧស្សាហកម្ម មានចំនួនរហូត ១៦៣គម្រោង វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៩គម្រោង វិស័យកសិកម្ម-កសិឧស្សាហកម្ម មានចំនួន ៩គម្រោង និងវិស័យទេសចរណ៍ មានចំនួន ៥គម្រោង៕

spot_img
×