Monday, January 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ប្រកួត World Cup ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០១៨

​​គូប្រកួត និង​សន្និដ្ឋាន​៖

​អង់គ្លេស VS ប៉ា​ណា​ម៉ា​៖ ឱកាស​សំរាប់​អង់គ្លេស សម​ជើង​ប៉ុណ្ណោះ​

​ក្រុម​អង់គ្លេស​ក្នុង Wold Cup 2018 នេះ សុទ្ធសឹង​ជា​កីឡាករ​វ័យក្មេង​ពេញកម្លាំង ឆន្ទៈ​ប្រយុទ្ធ​មោះមុត បច្ចេកទេស​ល្អ ខ្វះ​តែ​បទពិសោធន៍​ប៉ុណ្ណោះ ។​

​ចំណែក​ប៉ា​ណា​ម៉ា​វិញ គឺជា​លើក​ទី​១​ហើយ ដែល​ពួកគេ​បាន​ចូលរួម​វគ្គ ១៦ ក្រុម របស់ World Cup ពួកគេ​បាន​ត្រឹម​កំរិត​សង្ឃឹម​ទទួល​នូវ​បទពិសោធន៍​ប៉ុណ្ណោះ ពុំមាន​ម​ហិ​ច្ឆិ​តា​ធំដុំ​អ្វី​ឡើយ ព្រោះចាញ់​ក៏​មិនជា​បញ្ហា​អ្វី ទោះបី​អ្នកណា​មិន​ចង់​ឈ្នះ​នោះ ។​

សន្និដ្ឋានៈ អង់គ្លេស ៣-០ ប៉ា​ណា​ម៉ា​

ជប៉ុន Vs Senegal:

​តំណាង​អាស៊ី​នៅសល់​ជប៉ុន​១​គត់ ។ ចាប់ផ្តើម​ប្រកួត​ដំបូង ជប៉ុន​បាន​ផ្តួល​កូ​ឡុំ​ប៊ី​ក្នុង​ពិន្ទុ ២-១ ។ បើ​រក្សាបាន​កម្លាំង​ប្រយុទ្ធ​បែបនេះ ការយក​ឈ្នះ​លើ Selegal ពុំមែន​ជា​រឿង​លំបាក​ប៉ុន្មាន​ទេ ។​

​ដូចគ្នា​ដែរ Selegal យកឈ្នះ​ប៉ូឡូញ ២-១ ពេល​ប្រកួត​ដំបូង ។ ថ្វី​ត្បិត​បច្ចេកទេស​ពុំ​លេចធ្លោ តែ​ពួកគេ​សង្កត់ធ្ងន់​លើ​ល្បឿន និង​កម្លាំង​ខ្លាំងក្លា ។​

សន្និដ្ឋានៈ ជប៉ុន​ឈ្នះ ១-០ Selegal

​ប៉ូឡូញ Vs កូ​ឡុំ​ប៊ី​៖ ច្រក​ចង្អៀត​សម្រាប់​អ្នក​…​ចាញ់​


​កូ​ឡុំ​ប៊ី​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ខ្ពស់ជាង​ប៉ូឡូញ ព្រោះ​មាន​កីឡាករ​ល្អៗ​ច្រើន​គួរសម ។​

សន្និដ្ឋាន កូ​ឡុំ​ប៊ី ១-០ ប៉ូឡូញ ៕ សុ​បិ​ន្ត​

×