Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីដេអូ​ដ៏​រន្ធ..ត់! បង្ហាញ​យន្តហោះ​ធ្លា..ក់​នៅ​នេប៉ាល់ ខណៈ​អ្នកដំណើរ​ម្នាក់​កំពុង Live ប៉ុន្មាន​វិនាទី​ក្រោ​យ ក៏​ស្រាប់តែ…

spot_img

កាលពីថ្ងៃអាទិត្យ (១៥ មករា) សោកនាដកម្ម នៃឧបទ្ទវហេតុធ្លាក់យន្តហោះ ATR 72 របស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines នៅក្នុងប្រទេសនេប៉ាល់ ដែលបណ្តាលឲ្យមនុស្សទាំងអស់ ៧២ នាក់ ស្លាប់បាត់បង់ជីវិត គឺជាហេតុការណ៍ដ៏សោកសៅបំផុត ដែលប្រទេសនេះ បានជួបប្រទះក្នុងរយៈពេលជាង ៣០ ឆ្នាំ។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ គឺមាន​បុរស ​៣៧ ​នាក់ ស្រី​ ២៥​ នាក់ កុមារ ​៣ ​នាក់ និង​ទារក​៣​នាក់ ។ អ្នក​ដែល​ជិះ​យន្តហោះ​នោះរួម​មាន៖ ​ជនជាតិ​នេប៉ាល់ ៥៧​ នាក់ ឥណ្ឌា ៥​ នាក់ រុស្ស៊ី ៤​ នាក់ កូរ៉េ ២ ​នាក់ អូស្ត្រាលី ជនជាតិ​អាហ្សង់ទីន សញ្ជាតិ​បារាំង និង​ជនជាតិ​អៀរឡង់។

យោងតាមរបាយការណ៍របស់ CNN យន្តហោះដែលដឹកមនុស្ស ៧២ នាក់ (សមាជិកនាវិក ៤ នាក់ និងអ្នកដំណើរ ៦៨ នាក់) បានចាកចេញពីទីក្រុង Kathmandu ហើយកំពុងធ្វើដំណើរទៅកាន់ Pokhara ។ ប៉ុន្តែ ខណៈ​យន្តហោះនេះ​ហៀប​នឹង​ចុះ​ចត​នៅ​គោលដៅ​ ស្រាប់តែអ្នក​បើក​យន្តហោះ ​បាន​ស្នើ​សុំ​ប្តូរ​ផ្លូវ​រត់។

អ្នកនាំពាក្យអាកាសយានដ្ឋាន Pokhara ចែករំលែកឲ្យដឹងថា៖ «ការអនុញ្ញាតត្រូវបានផ្តល់ឱ្យ។ យើងមិនទាន់បានសួរ អំពីមូលហេតុអ្វីនោះទេ នៅពេលដែលអ្នកបើកយន្តហោះសួរ ដោយយើងគ្រាន់តែផ្តល់ការអនុញ្ញាតឱ្យផ្លាស់ប្តូរវិធីសាស្រ្តប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺបន្ទាប់ភ្លាមៗនោះ ស្រាប់តែយន្តបានជួបគ្រោះថ្នាក់បែបនេះតែម្តង»។

ដោយឡែក ក្រឡេកមកវីដេអូនេះ គឺពិតជារន្ធត់ណាស់ ព្រោះថា មុនពេលយន្តហោះធ្លាក់ ខណៈពេលកំពុងចុះចត បុរសអ្នកដំណើរជាជនជាតិឥណ្ឌាម្នាក់ បាន Live វីដេអូតាមហ្វេសប៊ុក ក្នុងទឹកមុខយ៉ាងរីករាយទៅកាន់អ្នកមើល។ ប៉ុន្តែ ប៉ុន្មានវិនាទីក្រោយមក ស្រាប់តែស្ថានភាពក្នុងយន្តហោះរង្គើ ខណៈសំឡេងអ្នកដំណើរស្រែកឡើងក្នុងភាពតក់ស្លុត ហើយអ្វីៗបានក្រឡាប់ចាក់ និងរំភេចក្រោយមក ក៏បង្ហាញអណ្តាតភ្លើងបានឆាបឆេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×