Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការបតីអាល្លឺម៉ង់ បង្ហាញការប្តេជ្ញាចិត្តផ្គត់ផ្គង់រថក្រោះ Leopard 2 ទៅអ៊ុយក្រែន

spot_img

រដ្ឋធានីប៊ែរឡាំង៖ ស្របបណ្ដាប្រទេសបស្ចិមលោក (បច្ឆិមលោក) កំពុងតែអន្ទះសា ចង់បញ្ជូនរថក្រោះ Leopard 2 ទៅជួយដល់អ៊ុយក្រែន ដោយមានទាំងការជំរុញផង និង ការរិះគន់ផង ចំពោះគោលជំហរស្ទាក់ស្ទើររបស់ក្រុងប៊ែរឡាំងនោះមក ប៉ុន្ដែឥឡូវនេះ មានសញ្ញាវិជ្ជមានជាច្រើនពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) ជុំវិញការផ្គត់ផ្គង់រថក្រោះដ៏ទំនើបប្រភេទនេះ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ថា លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ចៀសនូវការប្តេជ្ញាចិត្ត នៅក្នុងការផ្គត់ផ្គង់រថក្រោះ Leopard 2 ទៅជួយដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូល Davos កាលពីថ្ងៃពុធ បើទោះជាគាត់បានបើកទ្វារចំហ សម្រាប់ការសម្រេចចិត្តជាវិជ្ជមាន នៅក្នុងកិច្ចប្រជុំកំពូលពិសេស នៃក្រុមរដ្ឋមន្ត្រីការពារជាតិលោកខាងលិច នៅថ្ងៃសុក្រ យ៉ាងណាក៏ដោយ។

លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz មិនបាននិយាយ អំពីរឿងរថក្រោះ Leopard ទាល់តែសោះ បើទោះជាប្រតិភូរបស់អ៊ុយក្រែន បានសួរនាំគាត់ ថា «ហេតុអ្វីបានជាក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរ នៅក្នុងការចុះហត្ថលេខា ផ្ដល់សិទ្ធិលើការនាំចេញរថក្រោះប្រភេទនេះ? ការមិនធ្វើអត្ថាធិប្បាយរបស់មេដឹកនាំងក្រុងប៊ែរឡាំង បានធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន មានការខកចិត្ត ហើយបានព្រមានដល់វេទិកានោះ ដូចគ្នានឹងការប្រឆាំងនូវការពន្យារពេលនេះដែរ។

មេដឹកនាំអាល្លឺម៉ង់ បានលើកឡើង ថា ប្រទេសរបស់គាត់ មានការជាប់ទំនាក់ទំនងគ្នា ជាយុទ្ធសាស្ត្រ ជាមួយសហរដ្ឋអាមេរិក បារាំង ប្រទេសជាំមិត្ត និង ដៃគូផ្សេងៗទៀត ហើយថា ការសម្រេចចិត្តណាមួយ អំពីគ្រឿងសព្វាវុធ ត្រូវតែជាផ្នែក នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីយកឈ្នះសង្រ្គាមនេះ។

លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ ដោយសំដៅទៅលើសម្ពន្ធមិត្តរបស់ក្រុងប៊ែរឡាំង ថា «យើងកំពុងតែធ្វើការរួមគ្នាជាមួយពួកគេ យើងកំពុងតែពិភាក្សាជាមួយពួកគេ។ យើងមិនដែលធ្វើអ្វីមួយតែម្នាក់ឯង ដោយខ្លួនយើងនោះដែរ ប៉ុន្តែយើងធ្វើការងាររួមគ្នាជាមួយអ្នកដទៃ ជាពិសេស សហរដ្ឋអាមេរិក ដែលកំពុងតែដើរតួយ៉ាងសំខាន់ខ្លាំង នៅក្នុងកិច្ចការរួមនេះ ដើម្បីការពារឯករាជភាព និង អធិបតេយ្យភាពរបស់អ៊ុយក្រែន»។

ប៉ុន្មាននាទីក្រោយមក ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងសុន្ទរកថា តាមរយៈវីដេអូតភ្ជាប់ទៅកាន់វេទិកាដដែលនោះ ដោយលើកឡើង អំពីសកម្មភាពបន្ទាន់។ លោក វ៉ូឡូឌីមៀរ ហ្សេឡែស្គី (Volodymyr Zelenskiy) បានបញ្ជាក់ ថា «ពិភពលោកមិនត្រូវស្ទាក់ស្ទើរ នៅក្នុងការជួយដល់ប្រទេសរបស់គាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្នកឈ្លានពាននោះឡើយ។ នេះជាពេលវេលាដែលពិភពលោកសេរីគិត ហើយវាជាសកម្មភាព ត្រូវបានប្រើប្រាស់ដោយរដ្ឋភេរវករ ដើម្បីសម្លាប់មនុស្ស»។

ការលើកឡើងរបស់មេដឹកនាំក្រុងកៀវ បានកើតឡើង នៅមុនកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការពារជាតិលោកខាងលិច ប្រហែល៥០ប្រទេស នៃក្រុមទំនាក់ទំនងអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាសរ៉ាមស្ដេន (Ramstein) ស្ថិតក្នុងប្រទេសអាល្លឺម៉ង់ នាថ្ងៃសុក្រ។ កិច្ចប្រជុំនោះ ដឹកនាំដោយលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដើម្បីពិភាក្សា និង សម្របសម្រួល សម្រាប់ជំនួយយោធា នាពេលអនាគត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ កាលពីដើមខែនេះ បានប្រកាសរួមគ្នា ថា ក្រុងវ៉ាស៊ីនតោន និង ប៊ែរឡាំងនឹងបញ្ជូនរថចម្បាំង Bradley (ប្រេដឡេ) និង Marder (ម៉ាឌ័រ) ទៅជួយដល់អ៊ុយក្រែន។ ប្រភពដដែលនេះ បានអះអាង ថា ពួកគេជឿ ថា ជំនួយយោធាដូចគ្នានេះ អាចនឹងកើតមានឡើង នៅសប្ដាហ៍នេះ។

ជាមួយគ្នានេះ ប្រទេសប៉ូឡូញ និង ហ្វាំងឡង់ដ៍ បានបញ្ជាក់ ថា ក្រុងវ៉ាសាវី និង ហែលស៊ីងគី ចង់បញ្ជូនរថក្រោះ Loepard 2 របស់ពួកគេ ផលិតនៅក្នុងប្រទេសអាល្លឺម៉ង់ ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ចំណែករថក្រោះប្រភេទនេះ មានប្រហែល២៣០០គ្រឿង ត្រូវបានស្តុកទុក នៅក្នុងឃ្លាំងរបស់រដ្ឋផ្សេងៗគ្នា ក្រោមការជួសជុល ដោយណាតូ ហើយប៉ូឡូញ និង ហ្វាំងឡង់ដ៍ ទាមទារការអនុញ្ញាតពីប្រទេសអាល្លឺម៉ង់ ដែលជាអ្នកផលិត និង កាន់អាជ្ញាប័ណ្ណនាំចេញ។

ក្រុមមន្រ្ដីអ៊ុយក្រែន បានបញ្ជាក់ ថា ក្រុងកៀវ ចង់បានរថក្រោះលោកខាងលិច ចំនួន៣០០គ្រឿង ដើម្បីយកឈ្នះសង្រ្គាមនេះ ខណៈក្រុមអ្នកជំនាញជឿ ថា អ៊ុយក្រែនត្រូវការរថក្រោះប្រភេទលោកខាងលិច យ៉ាងហោចណាស់១០០គ្រឿង សម្រាប់វាយលុក នៅក្នុងនិទាឃរដូវ។ រថក្រោះទាំងនេះ ត្រូវការជាចាំបាច់ ដើម្បីជំនួសការខាតបង់ ហើយរថក្រោះ Leopard 2 មានសមត្ថភាពខ្ពស់ សម្រាប់ជួយដល់អ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×