ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការអន្តរក្រសួងបន្តរៀបចំបទដ្ឋានគតិយុត្ត សណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកទទួលបានគោរមងារឧកញ៉ា

ភ្នំពេញ ៖ បញ្ហាគោរមងារឧកញ៉ា គឺមានភាពចាំបាច់ចំពោះជាតិដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ និងធានានូវតម្លៃនៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់នោះ មកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបន្តកិច្ចប្រជុំពិនិត្យពិភាក្សាទៅលើការរៀបចំលិខិតបទដ្ឋានគតិយុត្ត រួមមាន ឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែ.ក និងខ្សែក្រវាត់សម្រាប់គោរមងារឧកញ្ញ៉ានៅកម្ពុជា។

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ានៅកម្ពុជា បានបញ្ជាក់ថា ព្រះរាជ្យក្រឹត្យស្តីពីគោរមងារឧកញ៉ានេះ មានភាពចាំបាច់ចំពោះជាតិ ÷

ទី១- ដើម្បីធានាបាននូវការរក្សាកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ និង

ទី២- ធានានូវតម្លៃនៃការប្រើប្រាស់មុខងារ ពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់អ្នកប្រើប្រាស់, ហេតុដូចនេះហើយ បានជារាជរដ្ឋាភិបាលណែនាំឱ្យមានការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ានេះឡើង។

ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ដែលកំពុងដំណើរការពិនិត្យពិភាក្សានេះ មាន ១០ជំពូក និង ២៦មាត្រា ហើយព្រះរាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបានគោរមងារឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា ហើយថា តើនឹងត្រូវប្រតិបត្តិខ្លួនដូចម្ដេចខ្លះដើម្បីជួយជាតិ ប្រជាជន វិន័យ សណ្ដាប់ធ្នាប់នៅក្នុងសង្គម។

ក្នុងសង្គមបច្ចុប្បន្ន គេសង្កេតឃើញមានឧកញ៉ាមួយចំនួន ប្រព្រឹត្តឥរិយាបថរបស់ខ្លួនប្រកបដោយសេចក្ដីថ្លៃថ្នូរ រកស៊ីប្រកបរបរមុខជំនួញ ក៏សុចរិត មិនកិបកេង កេងប្រវ័ញ្ចជាតិ ជិះជាន់ធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសធ្វើបាបប្រជាពលរដ្ឋស្រូតត្រង់នោះឡើយ, ជាងនេះទៅទៀតពួកគេជួយឧបត្ថម្ភសង្គម ជួយសម្រួលបង្កើតមុខរបរការងារដល់ប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារដល់ប្រជាពលរដ្ឋ និងសង្គម។

ក៏មានឧកញ៉ាមួយចំនួនទៀតផងដែរ តែងតែរកស៊ីទុច្ចរិត កិបកេង កេងប្រវ័ញ្ចពីរដ្ឋ និងប្រជាពលរដ្ឋ បង្កើតមុខរបរមិនទៀងត្រង់ ដូចជា បនល្បែងខុសច្បាប់ ជាដើម…៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម