ភ្នំពេញ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋជាប់ សែស្រឡាយចិន ឱ្យប្រុងប្រយ័ត្នខ្ពស់លើគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះអគ្គិភ័យ។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានអញ្ជើញទៅណា តែបានចំណាយពេលវេលានៅលើទីលានវាលស្មៅវាយកូនគោល ដែលជាកីឡាដែលសម្តេចតេជោ ចូលចិត្ត និងមានភាពប៉ិនប្រសប់ជាមួយកីឡានេះផងដែរ។

សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា “ថ្ងៃទី២ ចូលឆ្នាំចិនមានអ្នកមានតំណមមិនធ្វើដំណើរមានអ្នកដើរកម្សាន្ត មានអ្នកផឹកស៊ីនៅផ្ទះ។ ឯខ្ញុំមានឱកាសចូលវាយកូនគោល នៅទីលានវាយកូនគោលខ្នាតអន្តរជាតិ ដែលមាននៅកម្ពុជា។ សូមបងប្អូនប្រុងប្រយត្ឋ័គ្រោះថ្នាក់ចរាចរ និងគ្រោះអគ្គីភ័យ”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








