ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ ត្រៀមខ្លួនរបស់កីឡាករទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

ទីក្រុងអៃហ្គល ប្រទេសស្វីស ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន បានដឹកនាំគណៈប្រតិភូកម្ពុជា ធ្វើដំណើទស្សនកិច្ចការងារនៅទីស្នាក់ការ សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីជួបប្រជុំពិភាក្សាការងារ ជាមន្ត្រីនៃសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) និងធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលរបស់សហព័ន្ធ UCI។

នៅក្នុងកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរ បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធខ្មែរ និងសហព័ន្ធ UCI នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជាសម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំសម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេសសម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង” ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅខេត្តកែប។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធ ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កីឡាករទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធ ក៏បានអញ្ជើញប្រធានសហព័ន្ធ UCI ចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយផ្ទាល់នៅកម្ពុជា ព្រមទាំងស្នើសុំជំនួយបន្ថែមពី UCI ដូចជាការបណ្ដុះបណ្ដាល ឧបករណ៍និងសម្ភារៈសម្រាប់រៀបចំការប្រកួត ក៏ដូចជាសម្ភារៈកីឡាករដូចជាកង់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កីឡាទោចក្រយាន នៅកម្ពុជា ឱ្យរឹតតែរីកចម្រើនបន្ថែមទៀត៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម