ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ រំលឹកថា ថ្ងៃទី២៥ មករាខាងមុខនេះ ត្រូវរាប់ថយក្រោយទាំងអស់គ្នា នៃដំណើរការឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES 2023

ភ្នំពេញ ៖ នៅថ្ងៃចន្ទនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ថ្ងៃទី២៥ មករា ២០២៣ ខាងមុខនេះ យើងត្រូវរាប់ថយក្រោយទាំងអស់គ្នា នៃដំណើរការឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES 2023។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

សម្ដេចតេជោសូមសូមឱ្យប្រជាពលរដ្ឋទាំងអស់បំផុសចលនានេះឡើង ដោយសម្ដេចគិតថា ព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ ដែលជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលយើងទន្ទឹងរងចាំ អស់រយៈពេល៦០ឆ្នាំកន្លងមកហើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ខាងមុខនេះ ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។
សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ថា ការដែលយើងសុំឲ្យអាស៊ានលើកពេលនាពេលកន្លងមកនេះ ដោយសារតែយើងយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។ ពេលនេះយើងទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡាក៏មានគ្រប់គ្រាន់ផងដែរ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ Sea Games ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម