Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាធ្វើពាណិជ្ជកម្ម និងនាំចេញទំនិញជាមួយប្រទេសជាសមាជិក នៅក្នុងកិច្ចព្រមព្រៀង RCEP មានការកើនឡើងគួរឲ្យគត់សំគាល់

spot_img

ភ្នំពេញ៖ RCEP ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលកម្ពុជាជាសមាជិក ​អាច​ធ្វើពាណិជ្ជកម្ម ឬនាំចេញនាំចូលទំនិញរបស់ខ្លួនដោយសេរី នៅក្នុងប្រទេសជាសមាជិក។ កម្ពុជា បាននាំចេញទំនិញទៅប្រទេសក្នុងកិច្ចព្រមព្រៀង RCEPនេះ បានកើនឡើងដល់ ៦,៣៤ពាន់លានដុល្លារ។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដែលមានប្រទេសចំនួន ១៥ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួនប្រាំ គឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាសមាជិក។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់កម្ពុជាជាមួយប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)មានចំនួន ៦,៣៤ ពាន់លានដុល្លារនៅឆ្នាំ២០២២ ពោលគឺមានការកើនឡើងចំនួន ៧ភាគរយ។ ដោយឡែកការនាំចូលពីប្រទេសសមាជិក RCEPវិញ មានចំនួនសរុប ២៤.៦៨ ពាន់លានដុល្លារ គឺកើនឡើង ៣ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង អេឡិចត្រូនិក និង កសិកម្ម ដែលជាកត្តាសំខាន់ក្នុងជំរុញការនាំចេញទំនិញទៅប្រទេសក្នុងកិច្ចព្រមព្រៀង RCEP ។ ឯកឧត្តម បន្តថា កំណើននាំចេញរបស់កម្ពុជា គឺជាសក្ខីភាពនៃការនាំផលិតផលទៅកាន់ទីផ្សារ កាន់តែច្រើន ទៅ ប្រទេសសមាជិក RCEP ។ កិច្ចព្រមព្រៀងនេះ នឹងជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលយូរ។

គួរបញ្ជាក់ថា ​ដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា មានចិន វៀតណាម ថៃ សិង្ហបុរី និង ជប៉ុន។ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឈានដល់ ៣១ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៤ភាគរយ។ ហើយការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកក្នុងកិច្ចព្រមព្រៀង RCEP មានចំនួន ៦០ភាគរយនៃពាណិជ្ជកម្មអន្តរជាតិ ក្នុងទឹកប្រាក់ ៥២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២៕

spot_img
×