ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារនាពេលកន្លង គឺបានរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សមកធ្វើការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា យើងកុំភ្លេចដំណាក់កាលកូវីដ១៩ ជាដំណាក់កាលលោតផ្លោះនៃបញ្ហាឌីជីថល នៅកម្ពុជា រឿងនេះយើងត្រូវមើលឃើញ អីឡូវហ្នឹង គេចាប់ផ្តើមទូទាត់ទំនិញគ្នាតាមរយៈទូរស័ព្ទ មិនមែនតាមរយៈតាមលុយម្តង១រៀលឯណា បើកប្រាក់ខែរដ្ឋតាមធនាគារ អាហ្នឹងជាវិធីដើម្បីដោះស្រាយបញ្ហា ហើយពន្លឿន និងប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង ប្រើបច្ចេកវិទ្យាដើម្បីប្រឆាំងអំពើពុករលួយ បើកសុទ្ធឯណាសុវត្ថិភាពនៃការដឹកលុយៗ ត្រូវដឹកទៅតាមរតនាគារទាំងអស់ រួចបញ្ចេញទៅតាមរតនាគេ ត្រូវអ្នកពីអង្គភាព ឧទាហរណ៍អង្គភាពកងទ័ព ឬស្ថាប័នណាមួយ ត្រូវបើកលុយចេញពីធនាគារ យកទៅចែករាប់ រាប់ៗកាត់ក្បាលលុយ អាហ្នឹងមួយទៅ មួយទៀតបង្កើតមន្ត្រីខ្មោច ឬទាហានខ្មោចមិនមែនមានអីឡូវទេ ជំនាន់ លន់ នល់ ច្រើនជាងគេ។

សម្ដេចតេជោ ហ៊ុន សែន ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដើម្បីបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង និងអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូម្បីតែយើងអនុវត្តការបើកបៀវត្សប្រព័ន្ធធនាគារ យើងរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលវាអត់មានឈ្មោះ មានតែឈ្មោះ តែវាអត់មានមនុស្ស ឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការ ៣កន្លែងៗ ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលព័ត៌មាន គឺម្ខាងជំរុញល្បឿននៃដំណើការ និងម្ខាងទៀតគឺរុញបញ្ហាឌីជីថលនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដូចជាបញ្ហាបង់ពន្ធនានា គឺអាចបង់ពន្ធតាមប្រព័ន្ធអនឡាញ ដោយទូទាត់ថវិកាតាមធនាគារ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម