Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ការធ្វើបដិវត្តន៍របស់កម្ពុជា ផ្តើមកសាងឡើងវិញលើគ្រប់វិស័យ ប្ដេជ្ញាមិនឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៀតឡើយ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោក គេធ្វើបដិវត្តន៍ដោយគ្រាន់តែផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋបាល យោធា និងសន្តិសុខប៉ុណ្ណោះ ការអប់រំ សាលារៀន មន្ទីរពេទ្យ រួមទាំងសេវារដ្ឋបាលបម្រើដល់ប្រជាជន ត្រូវបានបន្តឱ្យដំណើរការជាធម្មតា, ប៉ុន្តែសម្រាប់កម្ពុជាវិញ ការធ្វើបដិវត្តន៍ បានធ្វើឲ្យប្រទេសដ៏កម្សត់មួយនេះដែលខ្ទេចខ្ទាំស្ទើរគ្មានសល់ ត្រូវចាប់ផ្តើមកសាងឡើងវិញ លើគ្រប់វិស័យទាំងអស់តែម្ដង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងលើកឡើងបែបនេះទៅកាន់ក្រុមមន្ត្រី និងនិស្សិត នាឱកាស សម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត CUS ជិត ៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣, ដោយសម្ដេចតេជោ បានបង្ហាញថា សម្រាប់កម្ពុជារបស់យើង ភាពអាណោចអាធ័ម បានកើនឡើងក្នុងក្របខណ្ឌទូទាំងប្រទេស មិនថា រដ្ឋ ឬ ឯកជន នោះទេ សុទ្ធតែត្រូវចាប់ផ្តើមឡើងវិញដូចៗគ្នា ក្រុមគ្រួសារនីមួយៗរបស់យើង ក៏ត្រូវចាប់ផ្តើមកសាងជីវភាពថ្មី ជាមួយនឹងការលំបាករាប់មិនអស់ ដែលបន្សល់ទុកពីរបប ប៉ុល ពត ខ្លះក្លាយទៅជាស្ត្រីមេម៉ាយ ខ្លះទៅជាពោះម៉ាយ ខ្លះទៅជាក្មេងកំព្រា បាត់បង់គ្រួសារ និងត្រូវត្រឡប់ទៅភូមិកំណើតដែលត្រូវគេជម្លៀស។ វិស័យរដ្ឋ ស្ថាប័នទាំងអស់ នៅក្នុងប្រទេសយើងត្រូវបង្កើតឡើងវិញ។

ចំពោះវិស័យអប់រំ ក៏ដូចគ្នាដែរ ត្រូវកសាងឡើងវិញ ហើយមានទំហំធំជាងការកសាងវិស័យផ្សេងៗទៀត, ការអប់រំនៅកម្ពុជា ផ្តើមចេញពីអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះ។ ដូច្នេះ ខ្ញុំ (សម្ដេចតេជោ ហ៊ុន សែន) តែងប្តេជ្ញាចិត្ត មិនឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងដានចាស់ ដូចរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៀតនោះទេ ទោះក្នុងតម្លៃណាក៏ដោយ ដាច់ខាតត្រូវតែរក្សាសន្តិភាព ជូនប្រទេស និងប្រជាជនកម្ពុជាឱ្យខាងតែបាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×