ក្រោយពេលលិចឮពាក្យចចាមអារ៉ាមពីភាពមិនប្រក្រតីពីក្រុមជម្រើសជាតិអាហ្សង់ទីននោះ បើតាម Daily Mail សមាជិកបង្គោលនៃអតីតជើងឯករងWorld Cup បានទៅជួបនាយកបច្ចេកទេសនៃសម្ព័ន្ធបាល់ទាត់អាហ្សង់ទីន លោក Jorge Burruchaga ដើម្បីរាយការណ៍ពីរឿងគ្រូបង្វឹកខាងលើ។
គណៈកម្មាធិការសម្ព័ន្ធបាល់ទាត់អាហ្សង់ទីន បានធ្វើការជាមួយគ្រូបង្វឹករូបនេះ ហើយបន្ទាប់មកថ្វីត្បតិពុំទាន់បណ្ដេញចេញ តែគេបានដកហូតអំណាចមួយផ្នែកធំរបស់គ្រូងបង្វឹកវ័យ៥៨ឆ្នាំរូបនេះ។
គ្រូ Sampaoli បានត្រូវដកហូតអំណាចមួយផ្នែកធំមានន័យថា ពួកកីឡាករនឹងជាអ្នកជ្រើសរើសរៀបចំយុទ្ធសាស្ដ្រប្រកួតនៅការប្រកួតចុងក្រោយនៃក្រុមនេះ។
Lionel Messiនិង Javier Mascherano ដែលជាប្រាធាននិងអនុប្រធានក្រុមគឺជាអ្នកមានអំណាចកំណត់សមាសភាពនិងទម្រង់លេងរបស់ក្រុម ។
អាហ្សង់ទីនពិតជាកំពុងជួបវិបត្តិធ្ងន់ធ្ងរដោយស្មើជាមួយ Iceland ហើយចាញ់ក្រុមក្រូអាតដល់ទៅ៣-០ឯណោះ។
យ៉ាងនេះក្ដីឱកាសសម្រាប់ក្រុមអាហ្សង់ទីនទោះបីតិចតួចក្ដីតែវានៅមាន ។ពួកគេត្រូវបង្ខំឈ្នះដាច់Nigeria គួបផ្សំជាមួយក្ដីសង្ឃឹមពីលទ្ធផលនៃការប្រកួតរវាង Iceland និងCroatia៕
សូយន