Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទម្លាយរឿងជួបលោកថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញនយោបាយខ្លួនឯង

spot_img

ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា “ខ្ញុំធ្លាប់និយាយជាមួយលោក ថាច់ សេដ្ឋា អំពីវប្បធម៌ជេរគេដើម្បីចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នាក្នុងការបម្រើប្រជាពលរដ្ឋ”។ ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នាកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា “ខ្ញុំប្រាប់គាត់ថា ឯកឧត្តមយើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយពីគោលនយយោបាយខ្លួនឯងទៅ យុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីគោលននយោបាយហើយធ្វើ កុំនាំរឿង។ … ខ្ញុំថានយយោបាយបក្សប្រឆាំងដែលនៅមានគួរតែដូរទៅ ប្រកួតគ្នារឿងធ្វើអីជាមួយប្រជាពលរដ្ឋ។ បើគាត់មិនបង្កើតការទុកចិត្តឲ្យយើងទុកចិត្តគាត់ម៉េច។ បើយើងលូកដៃទៅវប្បធម៌សន្ទនាស្រាប់តែគាត់បកមិវិញជេរ។ បើអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការជេរ លាបពណ៌ ប្រឆាំងពូជសាសន៍…ដើម្បីបង្កើតកំហឹង”។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ពេលនោះលោកជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល។ ហើយលោកក៏បានរំលឹកអំពីជំនួបរវាងគ្រួសាររបស់លោក ជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរវាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន ខ្លាចចាញ់ឆ្នោតទៅវិញទៅនាំឱ្យមានជំនួបបនេះ។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា “ភាពមិនទៀងត្រង់បែបនេះ ច្បាប់គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់ដើម្បីបង្កើនទំនុកទុកចិត្តគ្នា បើអ្នកឯងជេរលេងហួសព្រំដែន ត្រូវតែទទួល។ ហ្នឹងហើយគឺការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សា ប្រជាធិបតេយ្យប្រកបដោយកសារទទួលខុសត្រូវ និងទុកចិត្តគ្នា លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់”៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×