Thursday, December 7, 2023

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់ត្រង់ទៅ លោក ថាច់ សេដ្ឋា ថា តែកាលណាធ្វើនយោបាយជេរប្រមាថ និងលាបពណ៌ គេប្រើផ្លូវច្បាប់ហើយ

spot_img

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេននាពេលអនាគតរបស់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ បានទម្លាយរឿងទទួលជួប លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីពេលកន្លងទៅ ថា ខ្ញុំធ្លាប់ស្នើឱ្យ លោក ថាច់ សេដ្ឋា បញ្ឈប់វប្បធម៌នយោបាយជេរប្រមាថ និងលាបពណ៌ ដែលបន្សល់ទុកពីអតីតមេដឹកនាំគណបក្សភ្លើងទៀនកន្លងទៅ ហើយងាកមកឃោសនាតែអ្វីដែលជាគោលនយោបាយបក្សខ្លួនទៅ គឺល្អហើយ, នេះទើបជាការប្រកួតប្រជែងត្រឹមត្រូវ បើមិនដូច្នោះទេគេនឹងអនុវត្តច្បាប់ ព្រោះក្រុមអ្នកឯងរំលោភសិទ្ធិអ្នកដទៃ។

ក្នុងជំនួបជាមួយ លោក ថាច់ សេដ្ឋា គ្រានោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទំនាយថា ខ្ញុំបានប្រាប់គាត់ថា ឯកឧត្តម យើងល្មមដល់ពេលហើយ បក្សប្រឆាំងគួរនិយាយតែនយោបាយខ្លួនឯងទៅ អារឿងធ្វើយុទ្ធនាការវ៉ៃគេដើម្បីបានផលប្រយោជន៍ក្រុមខ្លួននោះ គួរតែនិយាយពីគោលនយោបាយរបស់ខ្លួន ហើយធ្វើ, កុំនាំរឿង ព្រោះថា យើងឃើញស្រាប់ហើយអតីតមេគាត់នៅក្រៅប្រទេស គាត់ធ្វើតែយុទ្ធនាការ ជេរប្រមាថ លាបពណ៌ ប្រឆាំងពូជសាសន៍… ដើម្បីបង្កើតកំហឹង។

សូមបញ្ជាក់ថា ជំនួបរវាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ថាច់ សេដ្ឋា គឺបានធ្វើឡើងតាំងតែពីមុនពេល លោក ថាច់ សេដ្ឋា ត្រូវបានចាប់ខ្លួនម្ល៉េះ។

ពេលនោះ ខ្ញុំបានជំរុញឱ្យបក្សប្រឆាំងដូរនយោបាយលាបពណ៌របស់ខ្លួនចេញ ហើយប្រកួតគ្នាដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដោយសុខស្រួល ទៅតាមកម្មវិធីនយោបាយរបស់បក្សរៀងៗខ្លួន។

ខ្ញុំបានរំលឹកអំពីជំនួបរវាងគ្រួសាររបស់ខ្ញុំ ជាមួយនឹងគ្រួសារលោក សម រង្ស៉ី កន្លងទៅ ប៉ុន្តែក្រោយមក បែរជាមេដឹកនាំក្រុមប្រឆាំងរូបនេះ វាយប្រហារចំពោះជំនួបនេះថា ដោយសារតែសម្តេចតេជោ ហ៊ុន សែន ខ្លាចចាញ់ឆ្នោតទៅវិញ ទើបនាំឱ្យមានជំនួបបនេះ។

ភាពមិនទៀងត្រង់របស់មនុស្ស ឬការប្រព្រឹត្តល្មើសរបស់មនុស្ស ច្បាប់គឺជួយឱ្យមនុស្សចូលទៅក្នុងរបត់មួយដើម្បីបង្កើនទំនុកទុកចិត្តគ្នា បើអ្នកឯងជេរប្រមាថគេហួសព្រំដែន ត្រូវតែទទួល, អាហ្នឹងហើយ គឺការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សាប្រជាធិបតេយ្យប្រកបដោយការទទួលខុសត្រូវ និងទុកចិត្តគ្នា លេងឱ្យស្រួលបួល បើមិនចង់ឱ្យគេធ្វើផ្លូវច្បាប់ កុំធ្វើខុសច្បាប់៕ រក្សាសិទ្ធិដោយ​ ៖ ពិសិដ្ឋ CEN

spot_img
×