Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃស្អែកនេះ យុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ យុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា យើងនឹងរាប់ថយក្រោយ១០០ថ្ងៃទាំងអស់គ្នា ដើម្បីឲ្យប្រជាពលរដ្ឋយើងទូទាំងប្រទេស បានដឹងថា កម្ពុជាបានត្រៀមខ្លួន រួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមជាទី១២ (12th ASEAN Para Games)។ ” កីឡារស់ក្នុងសន្តិភាព ” អរគុណសន្តិភាព។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកថា ថ្ងៃទី២៥ មករា ២០២៣ ខាងមុខនេះ យើងត្រូវរាប់ថយក្រោយទាំងអស់គ្នា នៃដំណើរការឆ្ពោះ ទៅកាន់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES 2023។ សម្ដេចតេជោសូមសូមឱ្យប្រជាពលរដ្ឋទាំងអស់បំផុសចលនានេះឡើង ដោយសម្ដេចគិតថា ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជា យើងទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣នេះ ដែលជាមោទនភាពសម្រាប់ប្រទេសកម្ពុជា ដែលយើងទន្ទឹងរងចាំអស់រយៈពេល៦០ឆ្នាំកន្លងមកហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងព្រឹត្តិការណ៍ខាងមុខនេះ ព្រះមហាក្សត្រនឹងយាងប្រទានព្រះភ្លើងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ចេញពីខេត្តសៀមរាប។
សម្តេចតេជោក៏បានមានប្រសាសន៍បញ្ជាក់ថា ការដែលយើងសុំអោយអាស៊ានលើកពេលនាពេលកន្លងមកនេះ ដោយសារតែយើងយកពេលនោះកសាងគេហដ្ឋានរចនាសម្ព័ន្ធ ដូចជា ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ។ ពេលនេះយើងទទួលបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សំខាន់ៗ ហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធកីឡាក៏មានគ្រប់គ្រាន់ផងដែរ សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ Sea Games ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×