Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃប្រេងឆៅកើនឡើងបន្តិច នៅអាស៊ី ខណៈមានការស្ទុះងើបឡើងវិញតម្រូវប្រេងរបស់ប្រទេសចិន

spot_img

អាស៊ី ៖ បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៥សេន ដល់ ៨៨,២៤ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានកើនឡើង ១៣សេ នដល់ ៨១,៧៥ដុល្លារក្នុងមួយបារ៉ែល។

ក្រុមអ្នកតាមដានបានពិនិត្យឃើញថា តម្លៃប្រេងឆៅបានកើនឡើងបន្តិចនៅក្នុងការជូញដូរនៅអាស៊ី នាព្រឹកថ្ងៃអង្គារនេះ (២៤ មករា ២០២២) ខណៈដែលទីផ្សារផ្តោតលើការចក្ខុវិស័យនៃការស្ទុះងើបឡើងវិញនៃតម្រូវប្រេងពីប្រទេសចិនដែលជាប្រទេសប្រើប្រាស់ថាមពលច្រើនជាងគេ និងផ្តោតលើចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក។

គេមើលឃើញថា តម្លៃប្រេងឆៅនៅក្នុងទីផ្សាររូបវន្តបានចាប់ផ្តើមកើនឡើងនៅឆ្នាំនេះ ដោយសារប្រទេសចិនបានលុបចោលវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បានបង្ហាញសញ្ញានៃការទិញប្រេងកាន់តែច្រើន និងខណៈពេលដែលពាណិជ្ជករមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចរឹតបន្តឹងការផ្គត់ផ្គង់។

ទោះជាយ៉ាងណា លោក អេដវ៉ាដ ម៉ូយ៉ា (Edward Moya) អ្នកវិភាគមកពីក្រុមហ៊ុន អនដា (OANDA) បានឱ្យដឹងថា តម្លៃប្រេងឆៅកំពុងធ្លាក់ចុះនៅពេលដែលតម្លៃប្រាក់ដុល្លារមានស្ថិរភាព និងខណៈពេលដែលចិនបើកចំហប្រទេសឡើងវិញ។

លោក Moya បានបង្ហាញពីកំណត់សម្គាល់មួយថា នៅសហរដ្ឋអាមេរិក «សេដ្ឋកិច្ចនៅតែអាចវិលវល់ ហើយពាណិជ្ជករថាមពលមួយចំនួននៅតែសង្ស័យថា តើតម្រូវការប្រេងឆៅរបស់ចិននឹងស្ទុះងើបឡើងវិញលឿនកម្រិតណាក្នុងត្រីមាសដំបូង ឆ្នាំនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×