Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោកថ្កោលទោសចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ

spot_img

ភ្នំពេញៈ ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ដោយក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ហើយថែមទាំងបានចេញវីដេអូ ដែលមានខ្លឹមសារប្រមាថយ៉ាងធ្ងន់ធ្ងរដល់ កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត។ នេះបើយោងតាមតាមញ្ញត្តិថ្កោលទោសនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ញ្ញត្តិថ្កោលទោសបានបន្តថា ការប្រើប្រាស់ឯកសណ្ឋានយោធាដោយខុសច្បាប់ និងអំពើញុះញង់ដ៏គឃ្លីននេះ គឺជាអំពើល្មើស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ព្រមទាំង សណ្ដាប់ធ្នាប់សាធារណៈ និងស្ថិរភាពជាតិទាំងមូល ដោយមិនអាចអត់ឱនអនុគ្រោះឱ្យបានឡើយ។ អាស្រ័យហេតុនេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការ របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក្នុងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ មានសមត្ថកិច្ច ដើម្បីផ្តន្ទាទោសបុគ្គលនេះ តាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ សូមប្រកាសប្រឆាំងដាច់ខាតចំពោះរាល់អំពើ ខុសច្បាប់ទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ហើយក្នុងនាមជាកងកម្លាំងដែលមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ យើងក៏សូមប្ដេជ្ញ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្នុងគ្រប់កាលៈទេសៈទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×