Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន ការប្រើប្រាស់សូត្រពិតាន ក្នុងសង្គមកម្ពុជាសម័យទំនើបនេះ កំពុងធ្លាក់ចុះគួរឲ្យព្រួយបារម្ភ

spot_img

ភ្នំពេញ៖ អ្នកជំនាញ បានបង្ហាញការព្រួយបារម្ភថា ការថែរក្សាសិល្បៈនៃតម្បាញសូត្រខ្មែរ និងការប្រើប្រាស់សូត្រពិតានខ្មែរ ក្នុងសង្គមកម្ពុជាសម័យទំនើបនេះ កំពុងធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។

ដើម្បីថែរក្សាសិល្បៈនៃតម្បាញសូត្រខ្មែរ ការដាក់តាំងបង្ហាញតម្បាញសូត្រខ្មែរ នឹងរៀបចំធ្វើឡើងនៅសារមន្ទីរ វាយនណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីពាក់កណ្តលខែកុម្ភៈខាងមុខនេះតទៅ។

ក្រុមអ្នកជំនាញផ្នែកប្រពៃណី និងវប្បធម៌ បានពន្យល់ថា ហូលពិតាន គឺមានលក្ខណៈពិសេសខុសពីហូលធម្មតា ព្រោះវាមានចងក្បាច់លើកគោមជារូបផ្សេងៗយ៉ាងពិសិដ្ឋ ដែលទាក់ទងទៅនឹងជំនឿសាសនា។ ពីបុរាណកាល គេបានហាមអ្នកស្រុកមិនឱ្យយកហូលប្រភេទនេះ ទៅប្រើឬស្លៀកដូចហូលធម្មតាទេ បើទោះបីជាហូលនោះនៅថ្មីមិនទាន់បានអភិសេកក៏ដោយ។ ម្យ៉ាងវិញទៀតចំពោះគោមដែលប្រើនៅលើហូលពិតានខ្លះ ក៏មិនត្រូវអនុញ្ញាតឱ្យយកទៅត្បាញលើហូលសម្រាប់ស្លៀកពាក់ធម្មតាបានដូចគ្នាដែរ។

បើតាមអាជ្ញាធរជាតិអប្សរា បានជូនដំណឹងឲ្យដឹងថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងបង្ហាញផលិតផលសូត្រខ្មែរចំនួន ១១មុខ រួមមាន កន្សែងសូត្រចំនួន៤ សំពត់ហូលចំនួន៥ និងហូលពិតានចំនួន២ ដែលផ្តល់ដោយវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ នៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២៣។

លោក សែន គឹមស៊ុន នាយករងស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងថា ការផលិតសូត្រពិតាន​នីមួយៗត្រូវចំណាយពេលយូរ ហើយត្រូវការកម្លាំងពលកម្មច្រើន និងបច្ចេកទេសដ៏ប៉ិនប្រសប់ ក៏ដូចជាវត្ថុធាតុដើម ដែលផលិតពីសរសៃសូត្រធម្មជាតិ និងថ្នាំជ្រលក់ធម្មជាតិ ដែលផលិតពីរុក្ខជាតិតាមបច្ចេកទេសបុរាណ។ សារធាតុគីមី មិនត្រូវបានប្រើនៅក្នុងផលិតផលនេះទេ។

លោក បានបញ្ជាក់ថា សមុច្ច័យផលិតផលតម្បាញសូត្រខ្មែរដ៏មានតម្លៃទាំងនេះ មានប្រវត្តិនៅជាប់ជាមួយនឹងបុព្វបុរសខ្មែរជាយូរយារណាស់មកហើយ តែមួយផ្នែកធំវាត្រូវបានបំផ្លិចបំផ្លាញដោយសាររបបប៉ុលពត ហើយបច្ចុប្បន្ន មិនសូវមានអ្នកនិយមប្រើទេ ដូចជាហូលពិតានជាដើមនោះ ទើបធ្វើឱ្យវិស័យតម្បាញហូលពិតានបានធ្លាក់ចុះ។

គួរបញ្ជាក់ថា សារមន្ទីរវាយនណ្ឌប្រពៃណីអាស៊ី បានដាក់អោយដំណើរការតាំងពីខែមេសា ឆ្នាំ២០១៤  ក្រោមកិច្ចសហការពីបណ្តាប្រទេសតាមដងទន្លេមេគង្គ ដូចជា កម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ដើម្បីរក្សានូវផលិតផលវាយនភណ្ឌប្រពៃណី ដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មនៃប្រទេសសមាជិកដែលមានរយៈពេលជាច្រើនសតវត្សមកហើយ៕

spot_img
×