Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ស ថេត ជួបពិភាក្សាជាមួយឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា

spot_img

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញាតឲ្យ ឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមស្នងការ បានអញ្ជើញមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់ឯកឧត្តមឯកអគ្គរាជទូត និងគណៈប្រតិភូដែលបានចំណាយពេលវេលាសម្រាប់ការរៀបចំនូវជំនួបនេះ។ ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមស្នងការ ដែលបានចំណាយពេលវេលាក្នុងការទទួលជួបទ្វេភាគីនេះ និងបានណែនាំសមាសភាព ឯកឧត្តម ដាតូ ស្រ៊ី អែបចាលីល ប៊ីនហាសាន់ ( Dato Sri Abd Jalil bin Hassan ) ប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ នៃនគរបាលភូមិន្ទម៉ាស៊ីផងដែរ ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការចូលរួមសហការគ្នារវាងសមត្ថកិច្ចនគរបាលកម្ពុជា និងនគរបាលភូមិន្ទម៉ាឡេស៊ី ជាពិសេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថានទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានាយកដ្ឋានស៊ើបអង្កេតបទល្មើសឧក្រិដ្ឋ សហការគ្នាដើម្បីចូលរួមបង្កា ទបើស្កាត់ និងស្រាវជ្រាវបង្ក្រាបមុខសញ្ញាជួញដូរមនុស្ស ក៏ដូចជាការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការដោយខុសច្បាប់។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្រគល់វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ជាពិសេសសម្ដែងនូវការប្ដេជ្ញាចិត្តបន្តជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែល្អប្រសើឡើងថែមទៀត៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×