Thursday, February 9, 2023

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ

spot_img

ខេត្តក្រចេះ ៖ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង សហការី បានអញ្ជើញមកខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ នៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗ នៅព្រែកកាំពី និងតំបន់ជុំវិញ។

ឯកឧត្តម បានកោតសរសើរឆន្ទៈដ៏មោះមុតរបស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រ ទាំងបច្ចេកទេស និងសម្ភារ:មួយចំនួន ដល់ការងារអភរិក្សសត្វផ្សោត។

ឯកឧត្តម បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលឱ្យពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោត ទៅប្រកបមុខរបរផ្សេងវិញ។ ទន្ទឹមនេះ ខ្ញុំបានស្នើសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល។

ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេស ការអភិរក្សសត្វផ្សោត ខ្ញុំបានផ្តល់សម្ភារៈចាំបាច់មួយចំនួន ដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតមើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន: ដល់មន្ត្រីជលផល និងឆ្មាំទន្លេ។ ក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេស ដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។

ទន្ទឹមនេះ រដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយប្រាស្រ័យទាក់ទងគ្នា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២