Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងសេដ្ឋកិច្ច បានអះអាងថា ការប្រមូលចំណូលពីអាជីវកម្មរ៉ែមាសបានជាង ១៤លានដុល្លារនៅឆ្នាំ ២០២២

spot_img

ភ្នំពេញ៖ ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការចំណូលចូលថវិកាជាតិពីការធ្វើអាជីវកម្មរ៉ែមាស នៅឆ្នាំ២០២២ បានប្រមាន ១៤,៥លានដុល្លារអាមរិក ក្នុងនោះ ចំណូលពីសួយសារចំនួន ៨លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៦,៥លានដុល្លារអាមេរិក។

ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការប្រមូលចំណូលពីអាជីវកម្មរ៉ែមាសបានជាង ១៤លានដុល្លារនេះ អាចចាត់ទុកជាចំនួនច្រើន ដោយសារវាជំហានដំបូងសម្រាប់កម្ពុជា ហើយវានឹងកើនឡើងជាបន្តបន្ទាប់ទៀត។​

មន្ត្រីជំនាញរូបនេះ បានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមហ៊ុនចំនួន ៧ បានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាស នៅខេត្តចំនួន ៤នៅក្នុងប្រទេស ដែលក្នុងនោះរួមមាន ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តកំពង់ធំ ប៉ុន្តែមានតែក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត របស់អូស្ត្រាលី ប៉ុណ្ណោះដែលមានលក្ខណៈអាជីវកម្មខ្នាតធំ និងផ្តល់ចំណូលសួយសារបានច្រើន។

សូមរំលឹកថា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីកន្លងទៅនេះ បានប្រកាសជាសាធារណៈថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាចម្រាញ់រ៉ែមាសបានចំនួនជិត ៥តោនហើយ (៤៨២៥គីឡូក្រាម) នៅលើទីតាំងចំនួន៤ ដោយក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែមាស ក្នុងខេត្ដ៣ រួមមាន ខេត្តព្រះវិហារ ក្រចេះ និងខេត្តមណ្ឌលគិរី ចាប់តាំងពីអាជីវកម្មរុករករ៉ែមាសបានចាប់ផ្ដើមកាលពីខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត Renaissance Minerals គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស មានចំនួន ៧ក្រុមហ៊ុន ដោយបច្ចុប្បន្ន បានកំពុងធ្វើអាជីវកម្ម នៅខេត្តចំនួន ៤ គឺខេត្តមណ្ឌលគីរី, រតនៈគីរី, បាត់ដំបង និងខេត្តព្រះវិហារ ។ ក្រុមហ៊ុនដែលចម្រាញ់បានរ៉ែមាសច្រើនជាងគេក្រុមហ៊ុន​រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals ខណៈដែលក្រុមហ៊ុនផ្សេងទៀត ចម្រាញ់មាសនៅកម្រិតតិចតួចនៅឡើយ។

ក្រុមហ៊ុនចំនួន៤ កំពុងធ្វើអាជីវកម្មរួមមាន៖ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល Renaissance Minerals មានទីតាំង ខេត្តមណ្ឌលគីរី, ក្រុមហ៊ុន Xinshan Industrial Cambodia នៅខេត្តព្រះវិហារ, ក្រុមហ៊ុន Xing Yuan Kanng Yeak នៅខេត្តក្រចេះ និងក្រុមហ៊ុន Delcom Kampuchea នៅ ខេត្តព្រះវិហារ៕

spot_img
×