Sunday, March 26, 2023

មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៖ ឆ្នាំ២០២៣ ចំនួនអ្នកធ្វើដំណើរតាមអាកាស នឹងមានការកើនឡើងទ្វេរដង អំឡុងរដ្ឋាភិបាចិនបើកព្រំដែនប្រទេសឡើងវិញ

spot_img

ភ្នំពេញ៖ កម្ពុជា និងសមាជិករដ្ឋអាស៊ាន កំពុងខិតខំប្រឹងប្រែងទាក់ទាញអ្នកដំណើរតាមអាកាសពិសេសភ្ញៀវទេសចរមកពីប្រទេសចិន ខណៈការបន្ថូរបន្ថយរឹតត្បឹតការធ្វើដំណើរទូទាំងពិភពលោកដោយសារកូវីដ-១៩។ ព្រលានយន្តហោះកម្ពុជា ត្រៀមខ្លួនសម្រាប់ទទួលកំណើននៃអ្នកដំណើរតាមអាកាស

ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងថា ព្រលានយន្តហោះកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់កំណើនភ្ញៀវទេសចរ ដែលនឹងធ្វើដំណើរថ្មីៗនេះ។

មន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០២៣ យើងបានទស្សទាយថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស នឹងមានការកើនឡើងទ្វេរដង ចំពោះរដ្ឋាភិបាចិនក្នុងបើកព្រំដែនប្រទេសឡើងវិញ។

ឯកឧត្តម ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា យើងរំពឹងថានឹងមានក្រុមហុនអាកាសចរណ៍ និងជើងហោះហើរបន្ថែមទៀតពីចិននាពេលអនាគត។

ជាមួយនឹងការបន្ថូរបន្ថយភាពតឹងរឹងការធ្វើដំណើរ ក្រុមហ៊ុនទេសចរណ៍ចិន នឹងចាប់ផ្តើមឡើងវិញទៅកាន់ប្រទេសទាំង២០ រួមទាំងកម្ពុជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងឡា ។ ពីថ្ងៃទី ០៦ ខែ កុម្ភៈ ក្រុមហ៊ុនអាកាសចរនឹងត្រូវបានអនុញ្ញាតផ្តល់ឲ្យចាប់ផ្តើមរៀបកញ្ចប់ទេសចរណ៍ឡើងវិញផងដែរ។

យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ប្រទេសកម្ពុជា សង្ឃឹមទទួលភ្ញៀវទេសចរបានជាង ៤លាននាក់ ពីទូទាំងពិភពលោក និងភ្ញៀវក្នុងស្រុកចំនួន ១៥ លាននាក់ក្នុងឆ្នាំ២០២៣នេះ ដែលនឹងរកប្រាក់ចំណូលបាន ៤ពាន់លានដុល្លារ។

បច្នុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ២៧ និងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ មកពីប្រទេសចិន កំពុង ហោះហើរ ដោយចំនួនក្រុមហ៊ុនអាកាសចរណ៍នេះ ទំនងជានឹងកើនឡើង។ មន្រ្តីអាកាសចរកម្ពុជា បានឲ្យដឹងថា បើទោះបីជាចំនួនទិសដៅនៅមិនទាន់មានកម្រិតដូចមុនពេលរាតត្បាតកូវីដ-១៩ ប៉ុន្តែចំនួនជើងហោះហើរ នេះ បានកើនឡើង ពិសេសនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២