Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិន​ថា​ពួក​ស្រី​ស្អាត​ទេ ដែល​ស៊ី​ពែ World Cup សូម្បី​តែ​ពួក​ជួញដូរ​គ្រឿងញៀន​ក៏​ឆ្លៀត​ឱកាស​ដែរ​

​ប៉ូលិស​អា​ហ្សង់​ទីន បាន​ចាប់​រឹបអូស​កូកាអ៊ីន លាក់​ក្នុង​ពានមាស​ដែល​គេ​ធ្វើ​លក់​សម្រាប់​អ្នកគាំទ្រ​កីឡា ។ កងកម្លាំង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​អា​ហ្សង់​ទីន ទើប​កម្ចាត់​ក្រុម​ជួញដូរ​គ្រឿងញៀន​មួយ​ដែល​លាក់​កូកាអ៊ីន និង​កញ្ឆា នៅក្នុង​ពានមាស (​យក​លំនាំ​តាម​) ដែល​គេ​ធ្វើ​លក់​ឲ្យ​អ្នកគាំទ្រ​បាល់ទាត់​ពិភពលោក ។​

​តាម​ចម្លើយសារភាព​របស់​មុខ​សញ្ញា​ទាំង​នោះ​ឲ្យដឹងថា ពួកគេ​បាន​ប្រើប្រាស់ ខណៈពេល​ប្រព្រឹត្តទៅ​នៃ​ការប្រកួត​ផ្តាច់ព្រ័ត្រ World Cup ដើម្បី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​រយៈ​ពានមាស​បំណង​បំបាំងភ្នែក​សមត្ថកិច្ច ។​

​ក្នុងករណីនេះ ប៉ូលិស​ចាប់​បាន​មុខសញ្ញា ៩​នាក់ ហើយ​រឹបអូស​បាន​កូកាអ៊ីន ១០​គីឡូក្រាម កញ្ឆា ២០​គីឡូក្រាម និង​គ្រឿងញៀន​គ្រាប់ ១.៨០០​គ្រាប់ និង​អាវុធ​ព្រមទាំង​សាច់ប្រាក់ ។​

​ជនល្មើស​សារភាពថា ក្នុង​ពានមាស​នីមួយ​ពួកគេ​អាច​លាក់​កូកាអ៊ីន​បាន​ប្រមាណ ១,៥ គីឡូក្រាម ៕ សូ​យ​ន​​

×