Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ត្រៀមនឹងបើកជើង ហោះហើរត្រង់មកកម្ពុជា

spot_img

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឥណ្ឌូនេស៊ីចំនួនពីរគឺ ក្រុមហ៊ុនអាកាសចរណ៍ Garuda និង Air Asia ត្រៀមបើកជើងហោះហើរត្រង់មកប្រទេសកម្ពុជា ហើយនឹងចាប់ផ្តើមជាមួយនឹងជើងហោះហើរ មកកាន់រាជធានីភ្នំពេញ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មាន បញ្ជាក់ថា ក្រុមហ៊ុន PT Citilink Indonesia ដែលប្រតិបត្តិការជា Citilink ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបមួយដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០០១ ជាម៉ាកយីហោតម្លៃទាបរបស់ Garuda Indonesia ។​

បើតាមមន្រ្តីរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល កន្លងមកបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ មកពីប្រទេសចិន បានដាក់ពាក្យសុំភ្ជាប់ជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ មានក្រុមហ៊ុនអាកាសចរណ៍ចំនួនបី បានស្នើសុំតភ្ជាប់ជើងហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ខណៈក្រុមហ៊ុនចំនួនបីទៀត ក៏បានស្នើសុំភ្ជាប់ជើងហោះហើរថ្មី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ.

ឆ្នាំ២០២៣ អាកាសចរស៊ីវិល រំពឹងថា ចំនួនអ្នកដំណើរ នឹងមានកើនឡើងរហូតជាង ៤ លាននាក់ ពោលគឺ​(៤,៦០០,០០០) និងចំនួនជើងហោះហើរ នឹងមានកើនឡើងរហូតដល់ជិត ៣ សែនជើង (២៨,៩០០)។

គិតមកដល់បំណាច់ខែធ្នូ ឆ្នាំ២០២២ រយៈពេល ១២ខែ (ខែមករាដល់ខែធ្នូ) កម្ពុជា មានចំនួនជើងហោះហើរមានជិត ៣ សែនជើង កើនឡើងជាង ២៦០% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា (មករា-ធ្នូ) នៅឆ្នាំ២០២១, ហើយបើធៀបទៅនឹង រយៈពេល១២ ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺចំនួនជើងហោះហើរ មានចំនួនប្រមាណតែ ២៨% នៃឆ្នាំ២០១៩ប៉ុណ្ណោះ។

ដោយឡែកពីខែមករា ដល់ខែធ្នូ កម្ពុជា ទទួលបានអ្នកដំណើរ ចំនួនជាង ២ លាននាក់ កើនឡើងជិត ៩០០ % បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា ឆ្នាំ២០២១, បើប្រៀបធៀប រយៈពេល១២ខែដូចគ្នាទៅនឹងឆ្នាំ២០១៩ គឺអ្នកដំណើរមានចំនួនប្រមាណតែ២៥% ប៉ុណ្ណោះ នៃឆ្នាំ២០១៩៕

spot_img
×