Tuesday, March 21, 2023

ចំណូលអាជីវកម្មរ៉ែមាស បានជាង ១៤លានដុល្លារ នៅមណ្ឌលគិរី

spot_img

ភ្នំពេញ៖ រដ្ឋប្រមូលចំណូល បានប្រមាណជាង ១៤លានដុល្លារ ពីអាជីវកម្មរ៉ែមាស​នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលប្រតិបត្តិការរុករកដោយក្រុមហ៊ុន Renaissance ។

បើតាមមន្ត្រីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្រុមហ៊ុន Renaissance ជាក្រុមហ៊ុនដែលដំណើរការអាជីវកម្មរុករករ៉ែមាសល្អជាងគេ របស់អូស្រ្តាលី ដែលមានទីតាំងនៅខេត្តមណ្ឌលគិរី ដោយឡែកក្រុមហ៊ុនផ្សេង ដែលកំពុងធ្វើអាជីវកម្មនេះ​ដែរ ​ទទួលបានផលតិចតួចប៉ុណ្ណោះ ដោយសារតែកត្តាការរីករាលដាលជំងឺកូវីដ១៩។

មន្រ្តីរូបនោះ បច្ចុប្បន្ន ការរុករករ៉ែមាសរបស់ក្រុមហ៊ុន Renaissance ផលិតបានប្រមាណ ៥៣០០គីឡូ ក្នុងនោះផ្តល់ចំណូល ដល់រដ្ឋចំនួនជាង ៨លាន​ និងពន្ធដារ​ចំនួន ៦.៥លានដុល្លារ។

បច្ចុប្បន្ននេះមានក្រុមហ៊ុន៧ ដែលទទួលបានអាជ្ញាបណ្ណរុករករ៉ែមាសពីរាជរដ្ឋាភិបាល ​ដោយបានរុករករ៉ែមាសនៅខេត្តចំនួន៤ រួមមាន នៅខេត្តមណ្ឌលគិរី រតនគិរី បាត់ដំបង និងព្រះវិហារ។

ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត Renaissance Minerals គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ពីក្រសួងរ៉ែ និងថាមពល អាចផលិតមាសបាន ប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

គួរបញ្ជាក់ថា ក្រុមហ៊ុន Renaissance Minerals (Cambodia) ជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ​បានចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា៕

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២