កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឈ្មោះ លី សុខឆាយ បានមានទំនាក់ទំនងខ្ចីប្រាក់ពីដើមបណ្តឹង ចំនួន15,000ដុល្លា ដើម្បីពង្រីកអាជីវកម្ម ហើយបានអះអាងថា ក្នុងរយៈពេល៣ខែ ខ្លួននឹងប្រគល់ប្រាក់អោយវិញគ្រប់ចំនួន។ ដោយមានការជឿទុកចិត្ត និងជួយដោយសុទ្ធចិត្ត ដើមបណ្តឹងក៏បាន អោយឈ្មោះលី សុខឆាយខ្ចីប្រាក់នេះដោយឥតការប្រាក់។ លុះដល់ថ្ងៃប្រគល់ ប្រាក់ត្រឡប់ទៅអោយ ដើមបណ្តឹងវិញ ឈ្មោះ លី សុខឆាយ បានចេញមូលប្បទានបត្រ័០១សន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA) លេខ០០៣៥០៩ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ប៉ុន្តែនៅពេលដើមបណ្តឹងយក មូលប្បទានបត្រ័ទៅបើក ប្រាក់នៅធនាគារ ស្រាប់តែបុគ្គលិកធនាគារ បានប្រាប់ថា មូលប្បទានប័ត្រនេះ ពុំមានទឹកប្រាក់ក្នុងគណនីនោះទេ។ លើសពីនេះទៅទៀតបុគ្គលនេះនិយាយថា ” ធ្វើអ្វីក៏បាន ឈ្មោះលី សុខឆាយនឹងចាំឆ្លើយតប!” ។ ហេតុដូច្នេះហើយ ទើបដើមបណ្តឹងសម្រេចចិត្តប្តឹងទៅ លើបុគ្គលឈ្មោះលីសុខឆាយ នេះតែម្តង។


