Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ប្រកាសពីការរៀបចំបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត នៅខេត្តកំពង់ធំ

spot_img

ភ្នំពេញ៖ ក្រសួងទេសចរណ៍ប្រកាសពីការរៀបចំបុណ្យទន្លេ លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយនឹង ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សាលាខេត្តកំពង់ធំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្ម ខេត្តកំពង់ធំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នឹងរៀបចំពីធីបុណ្យទន្ល លើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ០២រោច ដល់ថ្ងៃសុក្រ ០៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានាតាមដងទន្លេ ជាពិសេសលើក ទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។

ពិធីបុណ្យទន្លេឆ្នាំនេះនឹងផ្តល់ជូនសកម្មភាពសំខាន់ៗ ចំនួន ០៣ ដូចខាងក្រោម៖

១. ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ ការប្រគុំតន្រ្តី ដោយមានការចូលរួមពីសំណាក់ ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ

២. មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំង ការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមដងទន្លេ និង ការតាំងពិព័រណ៍ ផលិតផលកសិទេសចរណ៍និងផលិតផលក្នុងស្រុក

៣. សកម្មភាពកីឡា ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាកាវិថីជាតិ អន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×