Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោសជនជាប់ចោទម្នាក់ ដាក់គុកកំណត់អស់មួយជីវិត ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយ រឹត.កស.ម្លាប់ គូស្នេហ៍របស់ខ្លួន ដោយសារភ្លើងស្នេហ៍ប្រច័ណ្ឌ

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣នេះ បានប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់អស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើឃាត.កម្មគិតទុកជាមុន ដោយធ្វើការស.ម្លាប់គូស្នេហ៍របស់គាត់ ដែលជាមនុស្សភេទទីបី (មនុស្សប្រុសក្លែងជាស្រី) តាមរយៈការដាក់ថ្នាំងងុយដេក នៅក្នុងទឹកភេសជ្ជ:ឱ្យផឹក ហើយនៅជនរងគ្រោះដេកលក់ ក៏ យកខ្សែភ្លើងរឹតកសម្លាប់ ជនរងគ្រោះ រួចប្រមូល យកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួន ប្រព្រឹត្ត កាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុង ក្រុម៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ទីវ គឹមពិសាល ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ ភូ សៀងទ្បាង ហៅ លាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន រស់នៅភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ចំណែកឯជនរងគ្រោះឈ្មោះ ខុម វ៉ាន់ឌី ភេទប្រុស ហៅ ភេទទី៣ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង មុនកើតហេតុការណ៍ ស្នាក់នៅបន្ទប់ជួល នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទឈ្មោះ ភូ សៀងទ្បាង ត្រូវបានជាប់ចោទពីបទ ” ឃាត.កម្មគិតទុកជាមុន ” តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ នឹងត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ នៅខេត្តព្រះវិហារ៕ រក្សាសិទ្ធិដោយ: ចន្ទា ភា

spot_img
×