Tuesday, March 21, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាល និងចែកអំណោយ សប្បុរស់ធម៏ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ ក្រុងបាវិត

spot_img

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាល និងចែកអំណោយសប្បុរសធម៏ជូន ប្រជាពលរដ្ឋទីទាល់ក្រចំនួន ៣០០គ្រួសារ ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ ។

លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បាននាំយកអំណោយ របស់ លោកជំទាវ ឆឹង ណេង ចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ភួយ ១ អង្ករ ២០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល ៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២