តាមទីភ្នាក់ងារព័ត៌មានផ្លូវការរុស្ស៊ីដែល ដែលដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសរស្ស៊ីនៅថ្ងៃទី២៥មិថុនានេះ ឱ្យដឹងថា ប្រមុខការទូតរស្ស៊ី Sergei Lavrov នឹងជួបប្រជុំជាមួយទីប្រឹក្សាសន្ដិសជាតិ John Bolton នារដ្ឋធានីមូស្គូ នៅថ្ងៃទី២៧មិថុនា ។
ប្រមុខការទូតរស្ស៊ី Sergei Lavrov
នៅថ្ងៃដដែលនេះ បេសកជនពិសរបសរបស់ប្រធានាធិបតីរុស្ស៊ី អំពីមមជ្ឈិមបូព៌ានិងអាហ្រិ្វក Mikhail Bogdanov ឱ្យដឹងថា រុស្ស៊ីនិងអាមេរិកអាចពិភាក្សាគ្នាអំពីតំបន់បន្ថយភាពតានតឹងនៅភាគខាងត្បូងស៊ីរីផងដែរ។
តំណាងក្រុមប្រឹក្សាសន្ដិសុខជាតិ Garrett Marki បានប្រកាសថា ក្រោយដំណើរទស្សនកិច្ចនៅអង់គ្លេសនិងអ៊ីតាលី 25-27/6 លោកJohn Bolton នឹងទៅកាន់មូស្គូដើម្បីត្រៀមរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកDonald Trump និងសមភាគីម្ចាស់ផ្ទះVladimir Putin ៕
សូយន