Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថក្រោះរបស់លោកខាងលិចជិត១៤០គ្រឿងជាលើកទី១ នឹងទៅដល់អ៊ុយក្រែន

spot_img

រដ្ឋធានីកៀវ៖ ក្រោយការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និង លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃពុធ សប្ដាហ៍មុននោះមក រហូតមកដល់ពេលនេះ បណ្ដាប្រទេសចំនួន១២ នឹងត្រូវបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់បស្ចិមលោក ជាលើកដំបូង ជាង១២០គ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន។

ទស្សនាវដ្ដីព័ត៌មានរបស់សហរដ្ឋអាមេរិក The Week បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ប្រទេសរបស់គាត់ នឹងទទួលបានរលករថក្រោះ ជាលើកទី១ ចន្លោះពី១២០-១៤០គ្រឿង ពីសម្ពន្ធមិត្ត ចំនួន១២ប្រទេស។ រថក្រោះទាំងនេះ ជាប្រភេទរថក្រោះប្រយុទ្ធដ៏ទំនើបរបស់លោកខាងលិច។

ប៉ូឡូញ និង ហ្វាំងឡង់ដ៍ បានត្រៀមរួចរាល់អស់ហើយ សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ជាច្រើនគ្រឿង ផលិតដោយអាល្លឺម៉ង់ ចេញពីឃ្លាំងស្ដុកគ្រឿងសព្វាវុធរបស់ពួកគេ នាំទៅកាន់ប្រទេសអ៊ុយក្រែន។ ក្រុមមន្រ្ដីក្រសួងការពារជាតិ មកពីប្រទេសលោកខាងលិច ដែលកំពុងតែគាំទ្រ ជួយដល់អ៊ុយក្រែន បានជួបប្រជុំគ្នា នៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះ បានសន្យាផ្ដល់ជំនួយយោធាបន្ថែមទៀត ជួយដល់ក្រុងកៀវ ដើម្បីប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់ក្រុងមូស្គូ។

ក្រុងកៀវ បាន និង កំពុងតែទាមទារឱ្យលោកខាងលិច ផ្គត់ផ្គង់រថក្រោះដល់ពួកគេ ដើម្បីពង្រឹងនូវកិច្ចការពារប្រទេស ប្រឆាំងនឹងកម្លាំងទាហានរបស់រុស្ស៊ី។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានថ្លែង ថា លោកមិនឃើញហេតុផលណាមួយ នៅពីក្រោយលោកខាងលិច ដែលមិនផ្គត់ផ្គង់រថក្រោះរបស់ពួកគេ មកឲ្យប្រទេសរបស់គាត់នោះឡើយ។

កាលពីដំបូងឡើយ អាល្លឺម៉ង់ មានការស្ទាក់ស្ទើរ នៅក្នុងការផ្គត់ផ្គង់រថក្រោះ Leopard របស់ខ្លួន ដល់អ៊ុយក្រែន ហើយក្រុងប៊ែរឡាំង បានអះអាង ថា ខ្លួននឹងមិនពង្រីកនូវការគាំទ្រតែម្នាក់ឯងនោះទេ។ អាល្លឺម៉ង់ បានបញ្ជាក់ ថា ក្រុងប៊ែរឡាំង នឹងមិនធ្វើដូច្នេះទេ រហូតទាល់តែសហរដ្ឋអាមេរិក ផ្គត់ផ្គង់រថក្រោះ M1 Abrams ទៅដល់អ៊ុយក្រែន។ បើទោះជា កាលពីពេលមុន សហរដ្ឋអាមេរិក បានបដិសេធនូវសំណើ នៅក្នុងការបញ្ជូនរថក្រោះ ដោយលើកឡើង អំពីបញ្ហាភស្តុភារក៏ដោយ ប៉ុន្ដែក្រោយមក ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្ត បញ្ជូនរថក្រោះ Abrams របស់ខ្លួន ទើបភ្លាមៗនោះ ក្រុងប៊ែរឡាំង ក៏បានព្រមធ្វើដូច្នេះដែរ។

សារព័ត៌មាន The Guardian បានរាយការណ៍ ថា អេស្ប៉ាញ ហូល្លង់ដ៍ និង ដាណឺម៉ាក បាននិយាយ ថា ពួកគេបើកចំហ នៅក្នុងការបញ្ជូនរថក្រោះរបស់ពួកគេ ផលិតដោយអាល្លឺម៉ង់ នាំទៅកាន់ប្រទេសអ៊ុយក្រែន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×