Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាយសរុបថវិកាជាតិ ឆ្នាំ២០២៣ គ្រោងប្រមាណ ៩៦០០ លានដុល្លារអាមេរិក មានកំណើនជាង ១២%

spot_img

ភ្នំពេញ៖ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ផែន​ការបង្កើនចំណូលថវិការដ្ឋ ឬចំណូលសរុបថវិកាជាតិ ឆ្នាំ២០២៣ ឲ្យស្មើនឹង ៩៦០០លានដុល្លារអាមេរិក កើនឡើង ១២,៥% បើធៀបនឹងច្បាប់ថវិកាជាតិកាលពីឆ្នាំ ២០២២។

ដោយឡែក សម្រាប់ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ឆ្នាំ២០២៣ គ្រោងចំណាយប្រមាណ ៩៦០០ លានដុល្លារអាមេរិក មានកំណើន ១៣% បើធៀបនឹងច្បាប់ថវិកាចំណាយ ឆ្នាំ២០២២។ ក្នុងនោះ ការចំណាយចរន្តថវិការដ្ឋ មានប្រមាណ ៥៦០០ លានដុល្លារ និងចំណាយមូលធនថវិការដ្ឋប្រមាណ ៤០០០លានដុល្លារ (ត្រូវសងបំណុលប្រមាណ ៤៥០លានដុល្លារអាមេរិក)

ការចំណាយចរន្តគឺ ការចំណាយទៅលើបុគ្គលិក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា មន្ត្រីថ្នាក់ជាតិ និងក្រោមជាតិ (ជាប្រាក់ខែ)។ ចំណែកការចំណាយមូលធនថវិការដ្ឋ គឺការវិនិយោគទៅលើការទិញសម្ភរសម្រាប់ប្រើប្រាស់របស់ក្រសួង-ស្ថាប័នរដ្ឋ ការសាងសង់សំណង់ អគាររដ្ឋ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន កំពង់ផែ បណ្តាញអគ្គិសនី និងប្រព័ន្ធធារាសាស្ត្រ ជាដើម។

របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភពចំណូលសំខាន់ៗរួមមាន៖ ចំណូលចរន្តថវិការដ្ឋ ក្នុងនោះ ចំណូលសារពើពន្ធថវិការដ្ឋ និងចំណូលមិនមែនសារពើពន្ធថវិការដ្ឋ ប្រមាណ ៧០០០ពាន់លានដុល្លារអាមេរិក កើនឡើង ១៦% និងចំណូលមូលធនថវិការដ្ឋ ប្រមាណ ២០០០ពាន់លានដុល្លារអាមេរិក ដែលជាថវិកាកម្ចីក្នុងស្រុក ប្រមាណ ២០០លានដុល្លារអាមេរិក និងកម្ចីក្រៅប្រទេសប្រមាណ ១៨០០លានដុល្លារអាមេរិក។ សរុបកម្ចីគឺមានកំណើន ២,៥% និងស្មើ ៦,៥៤% នៃ GDP។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងត្រៀមបញ្ចេញកញ្ចប់ថវិកាសន្សំរបស់ជាតិប្រមាណ ៦០០លានដុល្លារអាមេរិកផងដែរ។

សម្រាប់ក្រសួង-ស្ថាប័ន ដែលគ្រោងចំណាយច្រើនជាងគេ សម្រាប់ឆ្នាំ ២០២៣ គឺក្រសួងអប់រំ យុវជន និងកីឡា ស្មើនឹងជាង ៩០០លានដុល្លារអាមេរិក បន្ទាប់មកក្រសួងសុខាភិបាល ស្មើនឹងជាង ៧០០លានដុល្លារអាមេរិក, ក្រសួងការពារជាតិ ស្មើនឹង ៦៧០លានដុល្លារអាមេរិក ដោយប្រើសម្រាប់តែប្រាក់បៀរវត្សសុទ្ធសាធ និងក្រសួងសាធារណការ និងដឹកជញ្ជូន ស្មើនឹង៦៦០លានដុល្លារអាមរិក ដែលភាគច្រើនបែងចែកទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ។

គិតត្រឹមដំណាច់ឆ្នាំ ២០២២ កម្ពុជា មានធ្វើសន្និធិបំណុលសាធារណៈរបស់កម្ពុជា កើនដល់ ៩៩៧២,៥៩លានដុល្លារអាមេរិក ស្មើនឹង ៣៤% នៃ GDP ក្នុងនោះបំណុលក្រៅប្រទេស ៩៩៥៥លានដុល្លារអាមេរិក។ បើបែងចែកបំណុលរបស់រដ្ឋសម្រាប់ប្រជាជនម្នាក់ៗជាធម្យម ពលរដ្ឋកម្ពុជា ជំពាក់បំណុលបរទេសប្រមាណ ៦០០ដុល្លារអាមេរិក៕

spot_img
×