Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី៖ បច្ចុប្បន្នមន្ត្រីជំនាញ កំពុងធ្វើកិច្ចសហប្រតិបត្តិការមួយទៀត ដែលមានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង លើការដាំដុះដំឡូងបារាំង

spot_img

ភ្នំពេញ៖ ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លោក សុង ឃាង បានឲ្យដឹងថាបច្ចុប្បន្ននេះ ដោយមានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង មន្ត្រីជំនាញខេត្ត បានកំពុងធ្វើកិច្ចសហប្រតិបត្តិការមួយទៀត លើការដាំដុះដំឡូងបារាំងនៅខេត្តមណ្ឌលគិរី ដោយមានទីប្រឹក្សាបច្ចេកទេស សិក្សាផ្ដល់បច្ចេកទេស តម្រង់ទិសឲ្យកសិករដាំដុះកាន់តែត្រឹមត្រូវ និងបានទិន្នផលខ្ពស់ ថែមទាំងការពារទប់ស្កាត់ពីជំងឺ និងការយាយីពីសត្វល្អិតជាដើម  ហើយនៅពាក់​កណ្ដាលឆ្នាំនេះ នឹងមានមជ្ឈមណ្ឌលផ្សព្វផ្សាយបច្ចេកទេសបន្លែ ផលិតពូជដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរី។

ថ្មីៗនេះ មន្ទីរកសិកម្មខេត្ត ដែលទើបសម្ពោធសមទ្ធិផលដ៏ទំនើបមួយ គឺសួនវិទ្យាសាស្ត្រកសិកម្ម សម្រាប់ផ្សព្វ​ផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ និងជួយជម្រុញទំនើបកម្មរបស់កសិករ។ នៅឆ្នាំនេះទីផ្សារបញ្ជាទិញបន្លែនៅខេត្តមណ្ឌលគិរី កាន់តែមានតម្រូវការខ្ពស់ខណៈដែលកសិករស្ទើរតែពុំអាចផលិតទិន្នផលបន្លែទាន់ពេល វេលា ស្របតាមការចង់បាននៃទំហំទីផ្សារបច្ចុប្បន្ន ។

កសិករដាំបន្លែជាច្រើនមុខនៅក្រុងសែនមនោរម្យ បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ទីផ្សារបញ្ជាទិញបន្លែកាន់តែមានតម្រូវការច្រើនជាងមុន ក្រោយវិបត្តិកូវីដ១៩បានផុតរលត់ទៅ។ កសិករ ក៏បានបញ្ជាក់ថា មន្ទីរកសិកម្មខេត្ត ក៏បានខិតខំជួយជ្រោមជ្រែងកសិករច្រើនណាស់ដែរ ជុំវិញការបង្កបង្កើនផលបន្លែរាល់ថ្ងៃនេះ។

បើតាមកសិករខាងលើ បច្ចុប្បន្ន តម្លៃស្ពៃក្ដោប អាចលក់បានក្នុងតម្លៃ ៥ ទៅ៦ពាន់រៀល ក្នុងមួយគីឡូក្រាម ដោយក្នុងផ្ទៃដីចំការជិតកន្លះហិកតា អាចកាត់ស្ពៃក្ដោបយកទៅលក់លើទីផ្សារ ចន្លោះពី ៤០គីឡូ ទៅជាង​១០០គីឡូក្រាម ជាប្រជាំ។

គួរបញ្ជាក់ថា បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ផ្ទៃដីដាំដុះដំណាំបន្លែរដូវប្រាំងគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ អនុវត្តបាន ១១៤ហិកតា កើនលើសឆ្នាំមុនជាង ១៣ហិកតា និងទទួលបានបរិមាណផល ១៣១៩តោន។ ចំពោះទីផ្សារបន្លែនៅក្រុងសែនមនោរម្យ ល្អជាងឆ្នាំមុន សម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ មន្ទីរកសិកម្មខេត្ត ក៏បានផ្សព្វផ្សាយបច្ចេកទេសថ្មីៗសមស្រប ដល់ប្រជាកសិករ និងជំរុញការដាំដុះដំណាំសមស្របសម្រាប់នាំចេញទាំងក្នុង និងក្រៅប្រទេសជាដើម៕

spot_img
×