Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិរូបិយវត្ថុអន្តរជាតិ IMFរំពឹងថា សេដ្ឋកិច្ចសកល នឹងកើនឡើង ២.៩ ភាគរយនៅឆ្នាំនេះ

spot_img

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានរំខានដោយការធ្លាក់ចុះពីយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីឆ្នាំមុន ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការឡើងថ្លៃទំនិញក្នុងជីវភាពរស់នៅជាដើម។

ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF រំពឹងថា សេដ្ឋកិច្ចសកល នឹងកើនឡើង ២.៩ ភាគរយនៅឆ្នាំនេះ ដោយមានភាពយឺតយ៉ាវតាំងពីឆ្នាំ២០២២។ IMFបានដកការព្យាករណ៍កំណើនឆ្នាំ២០២៣នេះ ជាមួយការជំរុញពីការបើកប្រទេសចិនឡើងវិញ ដែលប្រទេសកម្ពុជា រំពឹងថា នឹងគេចផុតពីបញ្ហាប្រឈម ដោយនឹង​ទទួលបានកំណើនភ្ញៀវទេសចរចិន និងការធ្វើពាណិជ្ជកម្ម។​

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តឆ្លើយតបជាមួយនិងគោលនយោបាយដោះស្រាយវិបត្តិយ៉ាងខ្លាំងក្លា ដូចជាការផ្តល់ប្រាក់កម្ចី និងការធានា ការបន្ធូរបន្ថយពន្ធ ការផ្តល់ប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល និងការបណ្តុះបណ្តាលឡើងវិញ និងការផ្ទេរសាច់ប្រាក់ ខណៈពេលដែលមានការដកការចំណាយទាក់ទងនឹងកូវីដ-១៩ មួយចំនួន ដោយសារស្ថានភាពសុខាភិបាលមានភាពប្រសើរឡើង៕

ប្រធាន IMF និងជាសេដ្ឋកិច្ចវិទូ លោក Pierre-Olivier Gourinchas បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចសកលលោក រំពឹងថា នឹងកើនឡើង ដោយបានបង្កើនការព្យាករណ៍របស់ខ្លួន លើការប្រើប្រាស់ និងការវិនិយោគដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលការលុបចោលវិធានការរឹតបន្តឹងសូន្យកូវីដរបស់ប្រទេសចិន ផ្តល់នូវការជំរុញមួយផ្សេងទៀតដល់ចំនុចនេះ។

ប្រធាន IMF និងជាសេដ្ឋកិច្ចវិទូ បានប្រាប់អ្នកយកព័ត៌មានថា ទោះយ៉ាងណា ឆ្នាំខាងមុខ នឹងនៅតែជាបញ្ហាប្រឈម ជាមួយនឹងកំណើនសេដ្ឋកិច្ចទាបបំផុត និងការធ្លាក់ចុះនៃអតិផរណា៕

spot_img
×