Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបានផ្ដោតកាយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ

spot_img

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាត ឲ្យ អនុប្រធាន មូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម ចូល ជួប សម្តែងការគួរសម និងពិភាក្សាការងារ, សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា កម្ពុជាបានផ្ដោតកាយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដើរឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ និងចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម។

នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម ចូល ជួប សម្តែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា លោកស្រីអនុប្រធានមូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម បានសំដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសក្នុងគ្រាមានកូវីដ១៩ ដែលក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺនេះបានយ៉ាងជោគជ័យ ។

លោកស្រីបានមានប្រសាសន៍ទៀតថា សម្ដេចតេជោក៏បានជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ក្រីក្រ ជួយក្នុងកិច្ចគាំពារសង្គម ខាងអាហារូបត្ថម្ភ និងការដាក់ចេញនយោបាយដ៏ល្អ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍជនបទ ឲ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាម ឃុំ តាមជនបទ និងកម្មវិធីស្រោចស្រព នៃវិស័យកសិកម្ម ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។

លោកស្រី Jyosna Puri បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មសូមសម្ដែងនូវការគោរព និង គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសិកម្ម។ លោកស្រីក៏បានគោរពថ្លែងអំណរគុណជួសមុខឱ្យប្រធានមូលនិធិប្រតិភូចូលរួម ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ -២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា មូលនិធិអង្គការអន្តរជាតិសម្រាប់វិស័យកសិកម្ម ជាដៃគូល្អជាដៃគូដែលមានអាយុកាលជាង៣០ឆ្នាំមកហើយ ហើយអង្គការនេះមានទស្សនៈដូចគ្នា។ ក្នុងន័យនេះ យើងត្រូវបន្តភាពជាដៃគូរបស់យើងបន្តទៅទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានផ្ដោតកាយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដើរឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ និងចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនៅសេចក្តីរីករាយផ្សារជាថ្មីម្ដងទៀតចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្ម ហើយបានសម្រេចលើការបង្កើនវិភាគទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨៕រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×