Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន អាងទឹកទំនប់ម្លេចនៅខេត្តកំពត ជាតំបន់រមណីយដ្ឋាន កំពុងទាកទាញពេញនិយមជិះទូកកម្សាន្ត

spot_img

កំពត៖ ដោយសារមើលឃើញពីតម្រូវកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៃការជិះទូកកម្សាន្តច្រើនពីសំណាក់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតំបន់រមណីយដ្ឋានអាងទឹកទំនប់ម្លេចក្នុងខេត្តកំពត បានជំរុញឲ្យអ្នកប្រកបរបរដឹកភ្ញៀវទេសចរ នៅទំនប់ម្លេចនេះ រិះរកមធ្យោបាយ និងបង្កើនការកែច្នៃរមណីយដ្ឋាននេះឲ្យកាន់តែទាក់ទាញ ដើម្បីទទួលបានចំណូលច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

បងប្រុសម្នាក់​ ដែលបានចាប់មុខរបរបើកទូកដឹកភ្ញៀវក្នុងរមណីយដ្ឋានធម្មជាតិម្លេចនេះ អស់រយៈពេលជាងមួយឆ្នាំហើយ បានឲ្យដឹងថា ក្រោយពេលបើកប្រទេសឡើងវិញ ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកលេងតំបន់រមណីយដ្ឋានទំនប់ម្លេចកាន់តែច្រើនជាមុន។ ហើយការជិះទូកកម្សាន្តជុំវិញអាងទឹកទំនប់ម្លេចនេះ គឺពេញនិយមណាស់នាពេលបច្ចុប្បន្ន ហើយតម្លៃក៏សមរម្យ ដែលភ្ញៀវទេសចរ អាចគយគន់ទេសភាពផ្ទៃទឹក និងសម្រស់ព្រៃភ្នំ ដែលមានការតប់តែងលម្អផ្សេងៗ នៅតាមកន្លែងកម្សាន្តនីមួយៗ នៅជាប់មាត់បឹង ធ្វើឱ្យភ្ញៀវទេសចរ មានអារម្មណ៍ស្រស់ស្រាយ ពេលទៅលេងម្តងៗ។

អ្នកបើកទូកទេសចរនៅអាងទឹកទំនប់ម្លេចនេះ បានឱ្យដឹងទៀតថា សេវាទូកដឹកភ្ញៀវទេសចរកម្សាន្តនៅរមណីដ្ឋានធម្មជាតិទំនប់ម្លេច កំពុងមានភាពល្អប្រសើរឡើង មានភ្ញៀវទេសចរមកលេងកាន់តែច្រើន ហើយអ្នកនិយមជិះទូកកម្សាន្តក៏ច្រើន ធ្វើឱ្យពូកគាត់ អាចរកចំណូលបានជាធម្យមក្នុងមួយថ្ងៃ ចន្លោះពី៨ម៉ឺន ទៅ១០ម៉ឺនរៀល។

បច្ចុប្បន្នចំនួនទូកនៅរមណីដ្ឋានធម្មជាតិទំនប់ម្លេចនេះ មានទូកខ្លះជារបស់ម្ចាស់អាហារដ្ឋាន ឬម្ចាស់រីស៊តផ្ទាល់  ឯទូកខ្លះរបស់ប្រជាពលរដ្ឋជាដើម  ដែលបើកដឹកភ្ញៀវទេសចរចែកភាគរយគ្នាជាមួយម្ចាស់រមណីយដ្ឋាន ដោយម្ចាស់ទូក៥០% និងម្ចាស់រមណីយដ្ឋាន ៥០%។ គួរបញ្ជាក់ថា នៅរមណីយដ្ឋានធម្មជាតិអាងទឹកទំនប់ម្លេច មានទូកចំនួនបួនគ្រឿង ហើយនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យទាន មានភ្ញៀវជិះទូកច្រើន ដែលទាមទាឱ្យម្ចាស់រមណីយដ្ឋានត្រូវទៅរកទូកពីខាងក្រៅបន្ថែម៕

spot_img
×