Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសជាតិ មានសន្តិភាពពេញលេញ ទើបមានឱកាស រកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន

spot_img

ភ្នំពេញ ៖ ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនរុងរឿងបាន។ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ អោយបានគង់វង្ស។ នេះជាការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសទទួលស្គាល់សាខាគណបក្ស ក្រុមហ៊ុន ពិភពដីមាស គ្រុបចំនួន៣៥០នាក់ នារសៀលនៅថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការចូលរួមរបស់បងប្អូនទាំងចំនួន៣៥០នាក់ ដែលបានមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ គឺបញ្ជាក់អោយឃើញ ពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ក្នុងការថែរក្សាកេរតំណែលនិងសមិទ្ធផលរបស់ដូនតាយើងពីមុនមក នោះគឺថែរក្សា ការពារសន្តិភាព ដែលរកបានមកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន។ មានសន្តិភាព គឺមានអ្វីគ្រប់យ៉ាង ចង់រកស៊ីទទួលទាន រៀនសូត្រ ចង់ធ្វើដំណើរទៅណាមកណាដោយសេរី មិនភ័យខ្លាចអ្វីទាំងអស់។

បន្ថែមពីនេះ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង ក៏បានមានប្រសាសន៍លើកឡើងពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាក្នុងរបបប៉ុល ពត ដែលរស់នៅក្នុងភាពភ័យខ្លាចនិងស្រេកឃ្លាននបំផុត និងបានលើកឡើងពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅងងឹតមួយនេះ។ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយទៅបាន សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា មានតែប្រទេសមានសន្តិភាពទេ ទើបយើងអាចអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជឿនលឿនបាន ។ ដូច្នេះហើយ ទើបសម្តេចលះបង់គ្រប់បែបយ៉ាង រហូតយកអំណាចរបស់សម្តេចមកដាក់លើជើងពាន បង្កើតអោយមានការបោះឆ្នោត ដោយសេរី ពហុបក្ស និងជាបន្តបន្ទាប់មកទៀត ដោយអនុវត្ត គោលនយោបាយឈ្នះ ឈ្នះរបស់សម្តេច ទើបប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឲ្យប្រទេសកម្ពុជា មានឱកាសក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រីកចំរើនរុងរឿងមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមឃួង ស្រេង បានសូមឲ្យសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×