Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវដល់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នា ដើម្បីទទួលបានជោគជ័យ លើសលប់ឆ្ពោះនៅពេលបោះឆ្នោត ខាងមុខ

spot_img

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សនិងក្រុមការងារគណបក្ស ខេត្តត្បូងឃ្មុំ ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។

ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្សបានធ្វើឡើង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨-២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សបានសម្រេចកាលពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំយើងបានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែលមហាសន្និបាតវិសាមញ្ញបានអនុម័តទាំងការវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរយៈពេល០៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ចឆ្នាំ២០២៣ ពិសេសកម្មវិធីនយោបាយ០៥ឆ្នាំ ដែលគណបក្សបានដាក់ចេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខ ក៏ដូចជា ជំហ៊ានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីរៀបចំការងារជាក់ស្តែង ក្នុងក្របខណ្ឌខេត្ត សំដៅដណ្តើមជ័យជំនះក្នុងការបោះឆ្នោតនាពេលខាងមុខ ឱ្យសម្រេចបានតាមសន្ទស្សន៍ដែលគណបក្សបានដាក់ចេញសម្រាប់មណ្ឌលខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ សម្តេចប្រធានកិត្តិយសគណបក្ស បានស្នើដល់ក្រុមការងារនិងសមាជិកសមាជិកាទំាងអស់ បន្តពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ពង្រាយក្រុមការងារឱ្យដល់គ្រប់ភូមិនៃឃុំ និងសង្កាត់នីមួយៗ។ ក្រុមការងារគ្រប់ថ្នាក់ត្រូវបង្កើនសកម្មភាពចុះជួយគាំទ្រដល់មូលដ្ឋាន ក្នុងការរៀបចំចាត់ចែងអនុវត្តផែនការការងារឆ្ពោះ ទៅកាន់ការបោះឆ្នោតឱ្យបានម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ។ បន្តពង្រឹងការគ្រប់គ្រងសមាជិក និងការកសាងពង្រីកសមាជិកថ្មី ជាពិសេសយុវជនដែលគ្រប់អាយុបោះឆ្នោតតាមគោលការណ៍ “ពង្រឹងចាស់ កសាងថ្មី” ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ជាសន្លឹកឆ្នោត គាំទ្រគណបក្សមួយសន្លឹក៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×