Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា

spot_img

ឥណ្ឌា : ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយនឹង ឯកឧត្តម វីក្រម មីស្រ៊ី (Vikram Misri) ទីប្រឹក្សារងសន្តិសុខជាតិនៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលឯកឧត្តមឧត្តមសេនីយ៍ឯកកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

ក្នុងជំនួបនេះ ឯកឧត្តម វីក្រម មីស្រ៊ី បានសម្តែងក្តីរីករាយស្វាគមន៍ចំពោះការមកដល់ប្រទេសឥណ្ឌា របស់គណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការនៅក្នុងឆ្នាំ១៩៥២។

ជាមួយគ្នាដែរឯកឧត្តម ទីប្រឹក្សារងសន្តិសុខជាតិឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ និងបានបញ្ជាក់ផងដែរអំពីការគាំទ្ររបស់ប្រទេសឥណ្ឌាចំពោះទិសដៅនៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធក្នុងវិស័យសេដ្ឋកិច្ច, វប្បធម៌, បច្ចេកវិទ្យាឌីជីថល និងការពារជាតិ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រទេសឥណ្ឌាក្នុងរយៈកាលកន្លងមក ជាពិសេសក្នុងគ្រាលំបាក ដែលពិតជាបានឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ស្មោះត្រង់ដោយមិនអាចបំភ្លេចបាន។ លោកឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីរីករាយចំពោះការគាំទ្ររបស់ ឯកឧត្តម ទីប្រឹក្សារងសន្តិសុខជាតិ លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកយោធារវាងប្រទេសទាំងពីរជានិយាយជារួម និងនិយាយដោយឡែកក្នុងកម្រិតកងទ័ពជើងគោក ដែលកំពុងមានវឌ្ឍនភាពជឿនលឿន តាមរយៈការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×